នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងថ្នាំញៀនចំនួន ២៨កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង ១០នាក់នោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្រាប និងឃាត់ខ្លូនបានជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុងនោះមាន៖
១.ឈ្មោះ សេង ស៊ុននី ហៅអាខ្មោច ភេទប្រុស អាយុ ២៥ឆ្នាំ , ២.ឈ្មោះ សេង ប៊ុនធឿន ហៅអាយ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ,៣.ឈ្មោះ សេង ស៊ីណាត ភេទប្រុស អាយុ ៣២ឆ្នាំ , ៤.ឈ្មោះ ពៅ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:៣០រសៀល នៅចំណុចផ្ទះមិនរៀបរយ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៥.ឈ្មោះ ង៉ែត រ៉េឈីត ភេទប្រុស អាយុ ១៧ឆ្នាំ , ៦.ឈ្មោះស៊ឹម សុខគង់ ភេទប្រុស អាយុ ១៧ឆ្នាំ , ៧.ឈ្មោះ ថន ស៊ីយាន ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:៤០នាទរសៀល នៅចំណុចលើផ្លូវបេតុង ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៨. ឈ្មោះ សាទ សុខហត្ថា ភេទប្រុស អាយុ ២៧ឆ្នាំ , ៩. ឈ្មោះ ភី សុថា ភេទប្រុស អាយុ ២៩ឆ្នាំ , ១០. ឈ្មោះ ហម សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានកម្លាំងល្បាតខណ្ឌច្បាអំពៅធ្វើការបង្រា្កបនិង ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:៤០នាទី រសៀល នៅចំណុចភូមិដើមចាន់១ សង្កាត់ច្បាអំពៅ២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។