នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៩:៣០នាទី កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ ជឹម ឬទ្ធី ស្រាវជ្រាវបាបង្ក្រាបបានជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ ឈ្មោះ តូច សំអាត អាយុ ៣៩ឆ្នាំ នៅចំនុចបន្ទប់ជួលលេខ14 ភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិសែន និងចាប់យកវត្ថុតាងម្សៅក្រាមសរថ្លា3កញ្ចប់(ធំល្មម1តូច2)។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថ ជនល្មើសបានសារភាពចង្អុលបង្ហាញ ពីទីតាំងមេក្លោងរបស់ខ្លួន នៅបន្ទប់ជួលលេខ9ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្លាមៗនោះដែរ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក វរសេនីយ៍ទោ ជឹម ឬទ្ធី បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ ប៉ាន់ សុភាព និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង សៀង សុខ បានចុះទៅហ៊ុព័ទ្ធ ទីតាំងមេក្លោងភ្លាមផងដែរ ប៉ុន្តែពេលកម្លាំងអាវុធហត្ថទៅដល់ជនសង្ស័យដែលជាមេក្លោងបានគេចខ្លួនបាត់ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានសម្រេចគាស់បន្ទប់ឆែកឆេររកឃើញវត្ថុតាងរួមមាន៖
1. អាវុធខ្លី1ដើម ម៉ាកK54បង់1គ្រាប់ចំនួន6គ្រាប់។
2. ម្សៅក្រាមសរថ្លា3កញ្ចប់ ទម្ងន់ជិត១គីឡូក្រាម (សរុបទាំងមុនទាំងក្រោយ6កញ្ចប់គឺធំ2,ធំល្មម1,តូច3)
3. ជញ្ជីងថ្លឹងគ្រឿងញៀន2
4. ស្លាកលេខម៉ូតូ2
5. ប្រដាប់កឹបស្លាកលេខ1
6. ថង់ច្រកគ្រឿងញៀនមួយចំនួនធំ
7. ដបជក់គ្រឿងញៀន2
បច្ចុប្បន្នកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេក្លោងបន្ត
និងកសាងសំណុំរឿងដើម្បីបញ្ជូន។