នៅរសៀលម៉ោង១៤:០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងថ្នាំញៀន ១១កញ្ចប់(ប្រភេទម៉ាទឹកកក)។
ជនសង្ស័យប្រុសស្រីទាំង ១៦នាក់ នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា ក្នុងនោះមាន៖
១/ ឈ្មោះ កែវ សាន់ដេ ហៅ រដ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ
២/ ឈ្មោះ ម៉ែន សិរីរ័ត្ន ហៅ រ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ
៣/ ឈ្មោះ ផន ប៉េងហ៊ត ហៅ តាវែង ភេទប្រុស អាយុ ៣៧ឆ្នាំ
៤/ ឈ្មោះ ខុន ស្រីនាង ហៅ ស្រីនាង ភេទស្រី អាយុ ២៧ឆ្នាំ
៥/ ឈ្មោះ សុខ សង្ហារ ហៅ ម៉ៅ ភេទប្រុស អាយុ ១១៥ឆ្នាំ
ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួន កាលពីវេលាម៉ោង២០:៤៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ចំណុច ក្រុមទី៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
៦/ ឈ្មោះ ខឹម វណ្ណិត ហៅ វែង ភេទប្រុស អាយុ ២៦ឆ្នាំ
៧/ ឈ្មោះ សេង ចិន្តា ហៅ ហ៊ា ភេទប្រុស អាយុ ២៤ឆ្នាំ
៨/ ឈ្មោះ ជូ សម្បត្តិ ហៅ ប៉ិក ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០:០០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅចំណុច ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
៩/ ឈ្មោះ ហួត គឺមឆាយ ហៅ ឆាយ ភេទប្រុស អាយុ ២២ឆ្នាំ ឃាត់ខ្លួនកាលពីវេលាម៉ោង១៣:០០នាទី
១០/ ឈ្មោះ វ៉ាន់ រតនា ហៅ ប៉ារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ
១១/ ឈ្មោះ ផាត ផាន ហៅ ផាន ភេទប្រុស អាយុ ៣៣ឆ្នាំ
១២/ ឈ្មោះ អ៊ុក ធារ៉ា ហៅ រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ
១៣/ ឈ្មោះ មាស ពិសី ហៅ សី ភេទប្រុស អាយុ ២១ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២:៣០នាទី ដោយកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
១៤/ ឈ្មោះ គិត សុវណ្ណ ភេទប្រុស អាយុ ៣០ឆ្នាំ
១៥/ ឈ្មោះ ជីម រតនៈ ហៅ ណាក់ ភេទប្រុស អាយុ ២៦ឆ្នាំ
១៦/ ឈ្មោះ ជិម រតនា ភេទប្រុស អាយុ ២០ឆ្នាំ
ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង០០:៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។