អាវុធហត្ថរាជធានីភ្នំពេញ ចោរលួច ០៣នាក់ ទៅតុលាការ!

2

នៅរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ។

-ជនសង្ស័យទី០១ ឈ្មោះ ហង់ យូ ភេទប្រុស អាយុ៣០ មុខរបរសំណង់ ស្នាក់បន្ទប់ជួលភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១៩:៥០នាទី ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ ដោយដកហូតវត្ថុតាងរួមមាន៖ ទ្វារដែកចំនួន ០១, និងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត។-ជនសង្ស័យទី០២ ឈ្មោះ ហ្យេត សុខគី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ នេសាទត្រី មានទីលំនៅ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង ជនសង្ស័យទី៣ ឈ្មោះ ឈិន វាសនា ហៅអួច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនេសាទត្រី មានទីលំនៅ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចច្រាំងទន្លេរ ស្ថិតក្នុង ភូមិពីរ និងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូចំនួន០៤គ្រឿង កាលពីវេលាម៉ោង ០៣:១០នាទី ទាបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយមានគ្នាធ្វើសកម្មភាពចំនួន០៦នាក់។ ចំណែកបក្ខពួកជនសង្ស័យទាំង០៤នាក់ ដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត៕