អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ!

16

នៅម៉ោង១៤:០០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀ រូម និងក្រាមពណ៍សថ្លា ២៧កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង ០៨នាក់ នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តគ្នា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅបីចំណុចគោលដៅផ្សេងគ្នា ក្នុងនោះមាន៖
១/ ឈ្មោះ សាន្ត សាទ ភេទប្រុស អាយុ ៣៧ឆ្នាំ
២/ ឈ្មោះ ឆាយ សុគា ហៅស្វា ភេទប្រុស អាយុ ២០ឆ្នាំ
៣/ ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:០០នាទី នៅចំណុចផ្ទះគ្មានលេខ ក្រុមទី១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួម និងដកហូតក្រាមពណ៍សថ្លា ០៥កញ្ចប់(ប្រភេទម៉ាទឹកកក)

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ០៣នាក់ ខាងលើ យកមកសួរនាំរួចមក នៅវេលាម៉ោង១៥:៥០នាទីថ្ងៃដដែល អាវុធហត្ថខណ្ឌមានជ័យ បានបន្តសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ បន្តរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ០៣នាក់ ទៀត ដែលជាបក្សពួកតែមួយ រួម និងដកហូតក្រាមពណ៍សថ្លា ១៧កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចបន្ទប់ជួលលេខ(១១៦,១១៧) ផ្ទះសំណាក់ យីហោ ច័ន្ទ គ្រឹះស្នា ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មាន៖
១/ ឈ្មោះ ហាក់ វីរៈ ហៅតូ ភេទប្រុស អាយុ ៣២ឆ្នាំ
២/ ឈ្មោះ វណ្ណ ពិសី ភេទស្រី អាយុ ១៨ឆ្នាំ
៣/ឈ្មោះ សេង កុម្ភៈ ហៅពែក ភេទប្រុស អាយុ ៣១ឆ្នាំ

លុះដល់វេលាម៉ោង១៦:៥០នាទី ថ្ងៃដដែល នៅចំណុចផ្ទះគ្មានលេខ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ ខាងលើ ដែលជាបក្សពួក អាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ បន្ថែមទៀត រួម និងដកហូតក្រាមពណ៍សថ្លា ០៥កញ្ចប់(ប្រភេទម៉ាទឹកកក) មាន៖
១/ ឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៣៦ឆ្នាំ
២/ ឈ្មោះ គ្រេន ពិសិដ្ឋ ហៅបារាំង ភេទប្រុស អាយុ ២៩ឆ្នាំ