អាវុធហត្ថរាជធានីភ្នំពេញ!
កាលពីវេលាម៉ោង ២២:៣៥នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ នៃ រាជធានីភ្នំពេញ បានបង្រា្កប និង ឃាត់ខ្លួន ជនដៃដល់ ០២នាក់ ដែលបានធ្វើសកម្មភាពឆក់ទួរស័ព្ទដៃ ពីជនរងគ្រោះជាជនជាតិបរទេសដែលកំពុងជិះម៉ូតូកង់បី នៅលើបណ្ដោយផ្លូវនរោត្តម ពីរជើង ទៅត្បូង ហើយត្រូវបាន កម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ បានប្រដេញតាមភ្លាមៗ រហូតដល់ក្រុមចោរទាំង ០២នាក់នោះ មិនអាចរត់គេចខ្លួនទៅណាបានទៀត ក៏ត្រូវអាវុធហត្ថ ឃាត់ខ្លួនបានតែម្ដង។ ជនសង្ស័យទាំង ០២នាក់នោះមាន៖
១. ឈ្មោះ ចៅ ចន្ថា ភេទប្រុស អាយុ ២៣ ឆ្នាំ , ២. ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដួនពេញ ឃាត់ខ្លួនបាននៅចំណុចមុខផ្សារអួឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមចម្លើយសារភាពជនសង្ស័យខាងលើ រូបគេទាំង ០២នាក់ ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះដែលជាជនបរទេសពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រម្មទណ្ឌ កំពុងធ្វើសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមនិតិវិធីច្បាប់។