រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨:០០នាទីព្រឹក សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០២នាក់ ទៅសលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ១៨កញ្ចប់(ប្រភេទម៉ាទឹកកក) ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
ពួកគេទាំង ០២នាក់ នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា ក្នុងនោះមាន៖
១/ ឈ្មោះ ម៉ៅ សុភាព ភេទប្រុស អាយុ ២៩ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០:៣០នាទី នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២/ ឈ្មោះ គុជ សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២១:០០នាទី នៅចំណុច លើផ្លូវបេតុង ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ក្រោមវិធានការជំនាញនៃការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយផ្ទាល់មាត់ពួកគេទាំង ០២នាក់ ខាងលើ បញ្ជាក់ថា ពួកគេទាំង ០២នាក់ ពិតជាពាក់ព័ន្ធករណីគ្រឿងញៀន ប្រាកដមែន រួចមន្ត្រីអាវុធហត្ថក៏បានប្រមូលវត្ថុតាង និងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕