អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ករណីលួចគាស់ផ្ទះ!

3
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ មានឈ្មោះ ផាន ឌីណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាប្រហែលម៉ោង០២ និង ០០នាទី រំលងអាធ្រាត ហើយឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាប្រហែលម៉ោង ១១ និង ០០នាទី។ ជនសង្ស័យខាងលើត្រូវបាន ម្ចាស់ផ្ទះ រួមជាមួយនិងសន្តិសុខណាហ្គាវើល ចាប់បញ្ជូនអោយមក មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ។ វត្ថុតាងចាប់យកបានរួមមាន៖

១- ម៉ូតូ Honda Click ពណ៌សលាយឈាមជ្រូក ស្លាកលេខ 1AK- 1516 (ប្រគល់ជូនជនរងគ្រោះ) ។
២- Ipad ចំនួន០១គ្រឿង ពណ៌ស (ប្រគល់ជូនជនរងគ្រោះ) ។
៣- ទូរស័ព្ទដៃ០១គ្រឿង ម៉ាក ណូគា ពណ៌ខៀវ (ប្រគល់ជូនជនរងគ្រោះ) ។
៤- ទូរស័ព្ទដៃ០១គ្រឿង ម៉ាក អាយហ្វូនហ្វាយ ។
៥- ខ្សែ ក លោហៈធាតុ ពណ៌ទង់ដែង ។
តាមពាក្យបណ្តឹងឈ្មោះ ណាង វុទ្ធី ភេទប្រុស អាយុ៣២ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ២១(បេតុង)
ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមចំលើយសារភាពរបស់ជនសង្ស័យ គឺគេពិតជាបានលួចពិតប្រាកដមែន បន្ទាប់មកសម្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕