រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ២០កញ្ចប់(ប្រភេទម៉ាទឹកកក) និងប្រភេទថ្នាំគ្រាប់ពណ៍ផ្កាឈូក ០៥គ្រាប់។
ពួកគេទាំង ០៣នាក់ នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនោះមាន៖
១/ ឈ្មោះ ង្វៀង វាំងញីវ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៥:៣០នាទី នៅចំណុច ក្រុម៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រួម និងក្រាមពណ៍សថ្លា ១៥កញ្ចប់(ប្រភេទម៉ាទឹកក) និងប្រភេទថ្នាំគ្រាប់ពណ៍ផ្កាឈូក ០៥គ្រាប់។
២/ ឈ្មោះ ឃួន សុភី ភេទប្រុស អាយុ ២៣ឆ្នាំ , ៣/ ឈ្មោះ ឃួន សាង ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១៦:០០នាទី នៅចំណុច គល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួម និងក្រាមពណ៍សថ្លា ០៥កញ្ចប់(ប្រភេទម៉ាទឹកកក)។
ក្រោយពេលធ្វើការសាកសួរ តាមវិធានការជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញរួច ក៏បានប្រមូលវត្ថុតាង និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕