អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនបរទេសម្នាក់ ទៅតុលាការពាក់ព័ន្ធករណីចោរកម្ម

5

ចោរឆ្លងដែន!

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ មន្ត្រីជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនបរទេសម្នាក់ ទៅតុលាការពាក់ព័ន្ធករណីចោរកម្ម បន្ទាប់ពីជននេះ បានធ្វើសកម្មភាពលួចគាស់ទូរដាក់សម្ភារៈរបស់អ្នកដ៏ទៃ ដើម្បីយកកាបូបលុយនិងសម្ភារៈផ្សេងៗទៀត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងក្លឹបហាត់ប្រាណយីហោ ហ្គូដថាម ស្ថិតនៅផ្លូវលេខ២៧៣ ផ្ទះលេខ១៨H ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញឃាត់ខ្លួនបានកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខវត្តឧណ្ណាឡោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមចម្លើយសារភាពជាភាសារអង់គ្លេស នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានរៀបរាប់ថា៖ រូបគេមាន ឈ្មោះ គ្រីស ណៃ (CHRIS KNIGHT) កើតឆ្នាំ១៩៦១ ជនជាតិ ញូវហ្សឺលេន ជាមន្ត្រីយោធាចូលនិវត្តន៍នៅ ប្រទេសញ៉ូវហ្សឺលេន បានចូលមកកម្ពុជាអស់រយៈពេល០២ឆ្នាំមកហើយ ដោយដំបូងឡើយរូបគេគ្រាន់តែមកធ្វើទេសចរណ៍ តែប៉ុណ្ណោះ ព្រោះតែឃើញប្រទេសកម្ពុជាស្រស់ស្អាត ស្រួលរស់នៅ ក៏សម្រេចចិត្ត លែងត្រឡប់ទៅញ៉ូវហ្សេលេនវិញ។ នៅក្នុងប្រទេសកម្ពុជា រូបគេពុំមានមុខរបរអ្វីនោះទេ គឺរស់នៅដោយចាយប្រាក់ចូលនិវត្តន៍ពីប្រទេសញ៉ូវហ្សេលេន ហើយស្នាក់នៅតាំងពីសណ្ឋាគារ ធ្លាក់មកផ្ទះសំណាក់ និងចុងក្រោយទៅជ្រកកោនជាមួយមិត្តភក្តិនៅឯសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ យូរៗម្តងនៅពេលណាដែលរូបគេអស់លុយចាយ រូបគេតែងតែដើរបន្លំលួចសម្ភារៈនៅតាមស្តាម៉ាត និងក្លឹបហាត់ប្រាណផ្សេងៗ។ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី រូបគេបានចូលហាត់ប្រាណ ក្នុងក្លឹបហ្គូដថាម ហើយនៅពេលចូលផ្លាស់សម្លៀកបំពាក់ ដោយឃើញឱកាសស្ងាត់ល្អរូបគេក៏បានលួចគាស់ទូរ ដាក់សម្ភារៈ របស់ភ្ញៀវផ្សេងទៀត លួចយកបានតែកាបូបលុយមួយមានលុយ២០ដុល្លារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក , ប័ណ្ណសម្គាល់យានយន្ត មួយសន្លឹក និងឯកសារផ្សេងៗមួយចំនួន ហើយក៏ប្រញ៉ាប់ប្រញ៉ាល់ចាកចេញតែម្តង។ ជនសង្ស័យបានបញ្ជាក់ទៀតថា នៅក្នុងក្លឹបហាត់ប្រាណ ហ្គូដថាម នេះ រូបគេធ្លាប់បានចូលមកធ្វើសកម្មភាពលួចយក សម្ភារៈភ្ញៀវចំនួន០២ដងមកហើយ។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានត្រឡប់នៅសម្ងំនៅផ្ទះមិត្តភក្តិ នៅឯសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនវិញ។

លុះមកដល់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនរូបគេបាន បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថរាជធនីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការតែម្តង៕

ចោរឆ្លងដែន!នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ មន្ត្រីជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនបរទេសម្នាក់ ទៅតុលាការពាក់ករណីចោរកម្ម បន្ទាប់ពីជននេះ បានធ្វើសកម្មភាពលួចគាស់ទូរដាក់សម្ភារៈរបស់អ្នកដ៏ទៃ ដើម្បីយកកាបូបលុយនិងសម្ភារៈផ្សេងៗទៀត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងក្លឹបហាត់ប្រាណយីហោ ហ្គូដថាម ស្ថិតនៅផ្លូវលេខ២៧៣ ផ្ទះលេខ១៨H ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញឃាត់ខ្លួនបានកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខវត្តឧណ្ណាឡោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ #PhnomPenhGRK

Posted by Phnom Penh Gendarmerie on Thursday, March 8, 2018