រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ១១កញ្ចប់(ប្រភេទម៉ាទឹកកក) ,ថ្នាំគ្រាប់ពណ៍ផ្កាឈូក ០៦គ្រាប់។
១/ ឈ្មោះ តុង ភារុណ ភេទប្រុស អាយុ ២៨ឆ្នាំ ,២/ ឈ្មោះ យ៉េប ក្រៃ ភេទប្រុស អាយុ ២៤ឆ្នាំ ,៣/ ឈ្មោះ ហ៊ីម ភីរ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ,៤/ ឈ្មោះ ថាំង ប៊ុនថង ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០:៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៥/ ឈ្មោះ ហម ចិន ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣:១០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៦/ ឈ្នោះ លឹម ចន្ធី ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧:៣០នាទី នៅចំណុច ច្រាំងបាក់ ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕