រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ០៧កញ្ចប់(ប្រភេទម៉ាទឹកកក)។ ពួកគេទាំង ១៩នាក់នេះត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុង ០៣ខណ្ឌផ្សេងគ្នា បានធ្វើការឃាត់ខ្លួនកាលពី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨
ក្នុងនោះមាន៖
១/ ឈ្មោះ ឈុន សំនៀង ភេទប្រុស អាយុ ១៧ឆ្នាំ ,២/ ឈ្មោះ ពៅ ស្រស់ ហៅញ៉ាញ់ ភេទប្រុស អាយុ់ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៨:៥០នាទី នៅចំណុច ផ្ទះគ្មានលេខ ក្រុមទី៦ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លុះដល់វេលាម៉ោង០៩:២៥នាទី ថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តឃាត់ខ្លួន បាន ១២នាក់ថែមទៀត ដែលជាក្រុមរបស់ ពួកគេ ខាងលើ នៅចំណុច ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖
១/ ឈ្មោះ សំ ចាន់រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ ,២/ ឈ្មោះ ដោះ ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ ធ្លាប់ជាប់គុកព្រៃស ១០ខែ(ករណីឆក់) ,៣/ ឈ្មោះ គឹម ហួត ភេទប្រុស អាយុ ១៧ឆ្នាំ ,៤/ ឈ្មោះ ជន សំអាត ហៅសាន្ត ភេទប្រុស អាយុ ២៦ឆ្នាំ ,៥/ ឈ្មោះ ផុន សារិត ហៅឃន ភេទប្រុស អាយុ ៣៦ឆ្នាំ ធ្លាប់ជាប់មណ្ឌលព្រៃស្ពឺ ១០ថ្ងៃ ,៦/ ឈ្មោះ ម៉ម ឧសភា ភេទប្រុស អាយុ ៣២ឆ្នាំ ,៧/ ឈ្មោះ កែវ លំហេង ភេទប្រុស អាយុ ២៤ឆ្នាំ ,៨/ ឈ្មោះ ម៉ែន រ៉ាឌី ភេទប្រុស អាយុ ២៨ឆ្នាំ ,៩/ ឈ្មោះ កែវ ស្រីញ៉ាញ់ ភេទស្រី អាយុ ២៨ឆ្នាំ ,១០/ ឈ្មោះ វណ្ណ ចាន់ណា ភេទស្រី អាយុ ២៥ឆ្នាំ ,១១/ ឈ្មោះ ញ៉ក់ ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ ,១២/ ឈ្មោះ ផាន ភាព ភេទប្រុស អាយុ ៤៥ឆ្នាំ
ចំនែកជនសង្ស័យ ០៣នាក់ ផ្សេងទៀត ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌមានជ័យ បានក្នុងនោះមាន៖
១/ ឈ្មោះ វី រិទ្ធ ហៅញ៉ាញ់ ភេទប្រុស អាយុ ៣១ឆ្នាំ ២/ ឈ្មោះ ប្រាក់ សំរឹទ្ធ ហៅអូ ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:០០នាទី នៅចំណុច ផ្លូវបេតុងជិតបន្ទាយឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣/ ឈ្មោះ សុខ ណារិន ហៅតង ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២១:១០នាទី នៅចំណុច ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការសាកសួរក្រោមវិធានការជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ១៩នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពួកគេ ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នេះពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕