រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃទី0៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អាវុធហត្ថខណ្ឌឬស្សីកែវ បានធ្វើការចុះល្បាតបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាក់ស្តែង ពីបទចែកចាយនូវសារធាតុញៀនខុសច្បាប់ នៅចំណុចផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០៣នាក់រួមមាន ៖
1. ឈ្មោះ សាន ម៉ាត ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ១៧ ផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
2. ឈ្មោះ លី ស្ដាហ្វា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
3. ឈ្មោះ ម៉ាយ ងុង ភេទប្រុស ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អនីតិជន)។
*វត្ថុតាងចាប់យករួមមាន ៖
-ម៉្សៅក្រាមថ្លាពណ៍ស(សង្ស័យសារធាតុញៀន) ០១កញ្ចប់តូច
-ទូរស័ព្ទដៃ ០៣គ្រឿង
-ម៉ូតូ ០១គ្រឿងលុះដល់វេលាម៉ោង១៦:៣០នាទី ថ្ងៃដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ខណ្ឌប្ញស្សីកែវ បានចុះឆែកឆេរបន្ទប់ជួលឈ្មោះ សាន ម៉ាត បន្ទប់ជួលលេខ១៧ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
*វត្ថុតាងចាប់យករួមមានៈ
– ម៉្សៅក្រាមថ្លាពណ៍ស(សង្ស័យសារធាតុញៀន) ២១ កញ្ចប់(ធំ 0៣កញ្ចប់ ធំល្មម 0៣កញ្ចប់ និងតូច ១៥កញ្ចប់)
– ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
– ដែកកេះចំនួន 0៤ដើម
បច្ចុប្បន្ន ជនសង្ស័យ០៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុថហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕