រាជធានីភ្នំពេញ ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន។ ពួកគេទាំង ០៤នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន កាលពីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ចន្លោះម៉ោង០៨:១៥នាទី និងម៉ោង០៩:៣០នាទី នៅចំណុច ផ្លូវលំ ក្រុម៦ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងផ្ទះគ្មានលេខ ភូមិ១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៤នាក់មានដូចជា ៖
១/ ឈ្មោះ វុធ សាវុន ភេទប្រុស អាយុ ២៣ឆ្នាំ ,២/ ឈ្មោះ គាត ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ ,៣/ ឈ្មោះ ទឹម ហាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ,៤/ ឈ្មោះ ជួប បញ្ញា ភេទប្រុស អាយុ ៣៦ឆ្នាំ
តាមការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០៤នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតបា្រកដមែន។ បន្ទាប់ពីទទួលបានចម្លើយផ្ទាល់មាត់ពីពួកគេខាងលើហើយ ទើបសមត្ថអាវុធហត្ថបានប្រមូលវត្ថុតាង និងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕