អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

40

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលយុត្តិធម៌ នៃកងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។  តាមការស៊ើបអង្កេតនិងស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំង០៤នាក់ខាងលើ គឺជាមុខសញ្ញាជួញដូរ គ្រឿងញៀនធំមួយក្រុម ដែលសមត្ថកិច្ចបានធ្វើការតាមដានមកជាយូរ រហូតដល់ យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៩:១០នាទី សមត្ថកិច្ចបានប្រើវិធានបញ្ឆោត ឲ្យជនល្មើសយកថ្នាំមកលក់ឲ្យ២កញ្ចប់ ទម្ងន់៥៦.៧២ក្រាម ក្នុងតម្លៃ៨០០ដុល្លារ។  ពេលនោះមានជនជាតិស្បែកខ្មៅម្នាក់ បានកាន់ថ្នាំយកមកលក់តាម ការបញ្ឆោតរបស់សមត្ថកិច្ច នៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក៏ត្រូវកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើស គ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន និងបន្តស្រាវជ្រាវទៅបង្ក្រាបបក្ខពួក ០៣នាក់ផ្សេងទៀត។​ សរុបជនសង្ស័យដែល បង្ក្រាប និងឃាត់ខ្លួនបាន ចំនួន ០៤នាក់ ក្នុងនោះ មានជនជាតិ នីសេរីយ៉ា ០៣នាក់ និងស្រីជាជនជាតិខ្មែរ ០១នាក់ ជាអ្នកបកប្រែនិងរកម៉ូយឲ្យជនជាតិស្បែកខ្មៅ ។  ១.ឈ្មោះ ម៉ាទីន ឈីឌ័ អ័រគីរាហូ័រ ភេទប្រុស អាយុ ២៦ឆ្នាំ , ២. ឈ្មោះ សាន់ សាញ ភេទប្រុស អាយុ ៣០ឆ្នាំ , ៣.ឈ្មោះ ជីហ្គោហ្សី អាន់ឌ្រូ ភេទប្រុស អាយុ ៣៤ឆ្នាំ , ៤. ឈ្មោះ លន់ គឹមលី ភេទស្រី អាយុ ៣១ឆ្នាំ ។ ដកហូតថ្នាំញៀនបាន ៥៦.៧២ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និងសម្ភារៈពាក់ព័ន្ធគ្រឿងញៀន មួយចំនួនទៀត។