ម្ចាស់ទ្រព្យកម្សត់ រងគ្រោះព្រោះចោរអាជីព!

14

ភ្នំពេញ ៖ ម្ចាស់ហាង លក់ទូរស័ព្ទ រតនាព្រែកលៀប ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញហាក់ដូចយីអ៊ុនដាក់អារ័ក្សជាន់ ព្រោះទើបតែត្រូវចោរមួយក្រុមគាស់ផ្ទះកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២រំលងអាធ្រាត យកទូរស័ព្ទអស់ចំនួន ៣៤៩ គ្រឿង ដែលសរុបជាទឹកប្រាក់មានចំនួន ៧១,០៨៩ ដុល្លារ។ ស្រាប់តែនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ក៏មានចោរអាជីពផ្សេងម្នាក់ទៀត មិនមែនជាក្រុមខាងលើ បានមកគាស់តូបជនរងគ្រោះលួចយកទូរស័ព្ទមួយចំនួនផងដែរ ។ ដំបៅចាស់ជាមិនទាន់បានស្រួលផង របួសថ្មីមកដល់ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ។ ក្រោយពេលទទួលបានបណ្តឹង កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ សាឡេះ អុលឡាវី អាយុ២៥ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ រូបគេពិតជាបានគាស់ផ្ទះលក់ទូរស័ព្ទមួយកន្លែង ដែលមានឈ្មោះថា រតនាព្រែកលៀប ពិតប្រាកដមែន ដោយពេលនោះរូបគេធ្វើសកម្មភាពតែម្នាក់ឯង និងយកបានទូរស័ព្ទតែ០៥គ្រឿងប៉ុណ្ណោះ ។ ជនសង្ស័យក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨។

បន្ទាប់ពីបញ្ជូនជនសង្ស័យទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបន្តតាម វិធានការណ៍ជំនាញ រកឃើញថា ឈ្មោះ សាឡេះ អុលឡាវី គឺជាចោរអាជីព ដែលនៅពេល អាវុធហត្ថខណ្ឌ ជ្រោយចង្វារ ឃាត់ខ្លួនរូបគេ សមត្ថកិច្ចបានចាប់យកវត្ថុតាងជាច្រើនដូចជា អាវុធខ្លី០១ដើម ប្រភេទប្រើហ្គាស មានគ្រាប់ចំនួន១៩គ្រាប់, ដាវចំនួន០២ដើម, រណាអារដែក០១ដើម, ពូថៅ០១, ញញួរ០១ និងសម្ភារៈដែលអាចគាស់ទម្លុះទម្លាយមួយចំនួនទៀត ។ ហើយក្រៅពីធ្វើសកម្មភាពគាស់ផ្ទះលក់ទូរស័ព្ទ រតនា ព្រែកលាប នាពេលនេះ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបន្ថែម ឃើញថា សាឡេះ អុលឡាវី ធ្លាប់បានធ្វើសកម្មភាពម្នាក់ឯង គាស់ផ្ទះចូលលួចសម្ភារៈ នៅខេត្តកំពង់ចាមចំនួន ០៥លើក ផ្សេងទៀត និង គាស់ផ្ទះនៅ ក្នុងភូមិសាស្ត្រខេត្តកណ្តាលជាច្រើនទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវបន្ត។

សកម្មភាពដែល សាឡេះ អុលឡាវី លួចនៅខេត្តកំពង់ចាមរួមមាន៖
១.នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លួចចូលផ្ទះមួយ ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម លួចបានខ្សែកផ្លាកទីនចំនួន០២ខ្សែ ខ្សែដៃផ្លាកទីនចំនួន០២ខ្សែ ជញ្ជៀនផ្លាកទីន០២វង់ កងដៃផ្លាកទីន០២កង និងកុំព្យូទ័រឡែបថបចំនួន០១គ្រឿង។
២.នៅថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៧ បានចូលតាមរបងទ្វារផ្ទះមួយកន្លែង ក្នុងភូមិត្រកួន ឃុំក្រឡា ខេត្តកំពង់ចាម ដោយបានគាស់ថតតុម្ចាស់ផ្ទះ លួចបានលុយខ្មែរ តែចំនួន ១ម៉ឺន៥ពាន់រៀល។
៣.នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានលួចចូលក្នុងផ្ទះមួយកន្លែងក្នុងភូមិត្រពាំងចារ ខេត្តកំពង់ចាម យកបានប្រាក់មួយចំនួន។
៤.នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ បានផ្លោះចូលក្នុងរបងផ្ទះមួយកន្លែង នៅចំណុចភូមិត្រពាំងត្រល់ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានគាស់ថតតុរុះរើ យកបានប្រាក់ខ្មែរនិងដុល្លារ សរុបប្រហែល១ពាន់ដុល្លារ។
៥.នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បានឡើងតាមចំហៀងផ្ទះខាងក្រោយមួយកន្លែង នៅចំណុចផ្សារ ស្ថិតនៅភូមិ បឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយគាស់ទូរយកបានទូរស័ព្ទដៃ៣៧គ្រឿង ប្រាក់ដុល្លារ ១ពាន់ដុល្លារ ប្រាក់ខ្មែរ៤លានរៀល

កន្លងមក សាឡេះ អុលឡាវី មានប្អូនប្រុសបង្កើតម្នាក់ ឈ្មោះ សាឡេះ រូសាលី ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពីបទឆក់កាបូប និងបានបញ្ជូនទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ផងដែរ។ ដោយកាលនោះឈ្មោះ សាឡេះ រូសាលី ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃើញថារូបគេរួមជាមួយបក្ខពួកបានធ្វើសកម្មភាពឆក់ជាច្រើនករណីយ៉ាងកក្រើករាជធានីភ្នំពេញ ជាក់ស្តែងតាមការចាំបានរបស់ជនសង្ស័យ រួមមាន៖ ក្នុងខែឧសភា ឆ្នាំ២០១៧ បានឆក់កាបូបស្ពាយ០១ពីស្ត្រីម្នាក់កំពុងជិះម៉ូតូ នៅលើផ្លូវម៉ៅសេទុង ក្នុងកាបូបមានប្រាក់ដុល្លារចំនួន២០០ដុល្លារ ប្រាក់ខ្មែរ២០ម៉ឺនរៀល និងទូរស័ព្ទដៃ០១គ្រឿង។ ក្នុងខែឧសភា ឆ្នាំ២០១៧ដដែល បានឆក់ កាបូបស្ពាយ០១ ពីស្ត្រី០២នាក់ជិះម៉ូតូម៉ាកធូដេ នៅចំណុចម្តុំស្ទឹងមានជ័យ ក្នុងកាបូបមានប្រាក់ដុល្លារចំនួន ៥០ដុល្លារ ប្រាក់ខ្មែរ៥ម៉ឺនរៀល និងទូរស័ព្ទដៃ០១គ្រឿង។ ក្នុងខែមិថុនា ឆ្នាំ២០១៧ បានឆក់ បានកាបូបស្ពាយ០១ពីស្ត្រីម្នាក់កំពុងជិះម៉ូតូ នៅលើស្ពានអាកា៧មករា ក្នុងកាបូបមានលុយដុល្លារចំនួន១៥០, លុយខ្មែរ២០ម៉ឺនរៀល និងទូរស័ព្ទសាំស៊ុង០១គ្រឿង។ ក្នុងខែកក្កដា ឆ្នាំ២០១៧ បានឆក់ពី កាបូបស្ពាយ០១ស្ត្រីជនបរទេសម្នាក់កំពុងដើរ នៅមុខវត្តមហាមន្ត្រី ក្នុងកាបូបមានលុយដុល្លារ៥០, លុយខ្មែរ៤ម៉ឺនរៀល។ ក្នុងខែកញ្ញា ឆ្នាំ២០១៧ បានឆក់ កាបូបស្ពាយមួយ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូ នៅចំណុចអង់តែនទួលគោក ក្នុងកាបូបមានលុយ៣ម៉ឺនរៀល។ ក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បានឆក់ បានកាបូបស្ពាយ០១ពីប្រុសស្រី០២នាក់ជិះម៉ូតូ០១គ្រឿង នៅចំណុចម្តុំផ្សារដីហុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយបទពិសោធន៍ទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់មហាជន សូមចូលរួមសហការណ៍ជាមួយ សមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានដែលពាក់ព័ន្ធនឹងបទល្មើស ជាពិសេសពេលជួបហេតុការណ៍ផ្ទាល់ សូមដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ច ដើម្បីជាមូលដ្ឋានសម្រាប់សមត្ថកិច្ចងាយស្រួលកំណត់មុខសញ្ញានិងធ្វើការស្រាវជ្រាវបង្ក្រាប ដូចករណីគាស់តូបលួចយកទូរស័ព្ទខាងលើនេះ អាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវនិងបង្ក្រាបជនល្មើសបាន ព្រោះតែមានពាក្យបណ្តឹង និងមានការសហការល្អពីជនរងគ្រោះផងដែរ៕

ចោរអាជីព!

ម្ចាស់ទ្រព្យកម្សត់ រងគ្រោះព្រោះចោរអាជីព!ម្ចាស់ហាង លក់ទូរស័ព្ទ រតនាព្រែកលៀប ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញហាក់ដូចយីអ៊ុនដាក់អារ័ក្សជាន់ ព្រោះទើបតែត្រូវចោរមួយក្រុមគាស់ផ្ទះកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២រំលងអាធ្រាត យកទូរស័ព្ទអស់ចំនួន ៣៤៩ គ្រឿង ដែលសរុបជាទឹកប្រាក់មានចំនួន ៧១,០៨៩ ដុល្លារ។ ស្រាប់តែនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ក៏មានចោរអាជីពផ្សេងម្នាក់ទៀត មិនមែនជាក្រុមខាងលើ បានមកគាស់តូបជនរងគ្រោះលួចយកទូរស័ព្ទមួយចំនួនផងដែរ ។ ដំបៅចាស់ជាមិនទាន់បានស្រួលផង របួសថ្មីមកដល់ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ។ ក្រោយពេលទទួលបានបណ្តឹង កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ សាឡេះ អុលឡាវី អាយុ២៥ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ រូបគេពិតជាបានគាស់ផ្ទះលក់ទូរស័ព្ទមួយកន្លែង ដែលមានឈ្មោះថា រតនាព្រែកលៀប ពិតប្រាកដមែន ដោយពេលនោះរូបគេធ្វើសកម្មភាពតែម្នាក់ឯង និងយកបានទូរស័ព្ទតែ០៥គ្រឿងប៉ុណ្ណោះ ។ ជនសង្ស័យក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨។បន្ទាប់ពីបញ្ជូនជនសង្ស័យទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបន្តតាម វិធានការណ៍ជំនាញ រកឃើញថា ឈ្មោះ សាឡេះ អុលឡាវី គឺជាចោរអាជីព ដែលនៅពេល អាវុធហត្ថខណ្ឌ ជ្រោយចង្វារ ឃាត់ខ្លួនរូបគេ សមត្ថកិច្ចបានចាប់យកវត្ថុតាងជាច្រើនដូចជា អាវុធខ្លី០១ដើម ប្រភេទប្រើហ្គាស មានគ្រាប់ចំនួន១៩គ្រាប់, ដាវចំនួន០២ដើម, រណាអារដែក០១ដើម, ពូថៅ០១, ញញួរ០១ និងសម្ភារៈដែលអាចគាស់ទម្លុះទម្លាយមួយចំនួនទៀត ។ ហើយក្រៅពីធ្វើសកម្មភាពគាស់ផ្ទះលក់ទូរស័ព្ទ រតនា ព្រែកលាប នាពេលនេះ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបន្ថែម ឃើញថា សាឡេះ អុលឡាវី ធ្លាប់បានធ្វើសកម្មភាពម្នាក់ឯង គាស់ផ្ទះចូលលួចសម្ភារៈ នៅខេត្តកំពង់ចាមចំនួន ០៥លើក ផ្សេងទៀត និង គាស់ផ្ទះនៅ ក្នុងភូមិសាស្ត្រខេត្តកណ្តាលជាច្រើនទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវបន្ត។ សកម្មភាពដែល សាឡេះ អុលឡាវី លួចនៅខេត្តកំពង់ចាមរួមមាន៖១.នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លួចចូលផ្ទះមួយ ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម លួចបានខ្សែកផ្លាកទីនចំនួន០២ខ្សែ ខ្សែដៃផ្លាកទីនចំនួន០២ខ្សែ ជញ្ជៀនផ្លាកទីន០២វង់ កងដៃផ្លាកទីន០២កង និងកុំព្យូទ័រឡែបថបចំនួន០១គ្រឿង។២.នៅថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៧ បានចូលតាមរបងទ្វារផ្ទះមួយកន្លែង ក្នុងភូមិត្រកួន ឃុំក្រឡា ខេត្តកំពង់ចាម ដោយបានគាស់ថតតុម្ចាស់ផ្ទះ លួចបានលុយខ្មែរ តែចំនួន ១ម៉ឺន៥ពាន់រៀល។៣.នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានលួចចូលក្នុងផ្ទះមួយកន្លែងក្នុងភូមិត្រពាំងចារ ខេត្តកំពង់ចាម យកបានប្រាក់មួយចំនួន។៤.នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ បានផ្លោះចូលក្នុងរបងផ្ទះមួយកន្លែង នៅចំណុចភូមិត្រពាំងត្រល់ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានគាស់ថតតុរុះរើ យកបានប្រាក់ខ្មែរនិងដុល្លារ សរុបប្រហែល១ពាន់ដុល្លារ។៥.នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បានឡើងតាមចំហៀងផ្ទះខាងក្រោយមួយកន្លែង នៅចំណុចផ្សារ ស្ថិតនៅភូមិ បឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយគាស់ទូរយកបានទូរស័ព្ទដៃ៣៧គ្រឿង ប្រាក់ដុល្លារ ១ពាន់ដុល្លារ ប្រាក់ខ្មែរ៤លានរៀលកន្លងមក សាឡេះ អុលឡាវី មានប្អូនប្រុសបង្កើតម្នាក់ ឈ្មោះ សាឡេះ រូសាលី ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពីបទឆក់កាបូប និងបានបញ្ជូនទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ផងដែរ។ ដោយកាលនោះឈ្មោះ សាឡេះ រូសាលី ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃើញថារូបគេរួមជាមួយបក្ខពួកបានធ្វើសកម្មភាពឆក់ជាច្រើនករណីយ៉ាងកក្រើករាជធានីភ្នំពេញ ជាក់ស្តែងតាមការចាំបានរបស់ជនសង្ស័យ រួមមាន៖ ក្នុងខែឧសភា ឆ្នាំ២០១៧ បានឆក់កាបូបស្ពាយ០១ពីស្ត្រីម្នាក់កំពុងជិះម៉ូតូ នៅលើផ្លូវម៉ៅសេទុង ក្នុងកាបូបមានប្រាក់ដុល្លារចំនួន២០០ដុល្លារ ប្រាក់ខ្មែរ២០ម៉ឺនរៀល និងទូរស័ព្ទដៃ០១គ្រឿង។ ក្នុងខែឧសភា ឆ្នាំ២០១៧ដដែល បានឆក់ កាបូបស្ពាយ០១ ពីស្ត្រី០២នាក់ជិះម៉ូតូម៉ាកធូដេ នៅចំណុចម្តុំស្ទឹងមានជ័យ ក្នុងកាបូបមានប្រាក់ដុល្លារចំនួន ៥០ដុល្លារ ប្រាក់ខ្មែរ៥ម៉ឺនរៀល និងទូរស័ព្ទដៃ០១គ្រឿង។ ក្នុងខែមិថុនា ឆ្នាំ២០១៧ បានឆក់ បានកាបូបស្ពាយ០១ពីស្ត្រីម្នាក់កំពុងជិះម៉ូតូ នៅលើស្ពានអាកា៧មករា ក្នុងកាបូបមានលុយដុល្លារចំនួន១៥០, លុយខ្មែរ២០ម៉ឺនរៀល និងទូរស័ព្ទសាំស៊ុង០១គ្រឿង។ ក្នុងខែកក្កដា ឆ្នាំ២០១៧ បានឆក់ពី កាបូបស្ពាយ០១ស្ត្រីជនបរទេសម្នាក់កំពុងដើរ នៅមុខវត្តមហាមន្ត្រី ក្នុងកាបូបមានលុយដុល្លារ៥០, លុយខ្មែរ៤ម៉ឺនរៀល។ ក្នុងខែកញ្ញា ឆ្នាំ២០១៧ បានឆក់ កាបូបស្ពាយមួយ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូ នៅចំណុចអង់តែនទួលគោក ក្នុងកាបូបមានលុយ៣ម៉ឺនរៀល។ ក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បានឆក់ បានកាបូបស្ពាយ០១ពីប្រុសស្រី០២នាក់ជិះម៉ូតូ០១គ្រឿង នៅចំណុចម្តុំផ្សារដីហុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាមួយបទពិសោធន៍ទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់មហាជន សូមចូលរួមសហការណ៍ជាមួយ សមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានដែលពាក់ព័ន្ធនឹងបទល្មើស ជាពិសេសពេលជួបហេតុការណ៍ផ្ទាល់ សូមដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ច ដើម្បីជាមូលដ្ឋានសម្រាប់សមត្ថកិច្ចងាយស្រួលកំណត់មុខសញ្ញានិងធ្វើការស្រាវជ្រាវបង្ក្រាប ដូចករណីគាស់តូបលួចយកទូរស័ព្ទខាងលើនេះ អាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវនិងបង្ក្រាបជនល្មើសបាន ព្រោះតែមានពាក្យបណ្តឹង និងមានការសហការល្អពីជនរងគ្រោះផងដែរ។ #PhnomPenhGRK

Posted by Phnom Penh Gendarmerie on Saturday, May 12, 2018