រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១៥ នាក់ កំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន។
ប្រុសស្រីទាំង ១៥នាក់ នេះមាន៖
១/ ឈ្មោះ ស ចាន់មករា ភេទប្រុស អាយុ ២៧ឆ្នាំ ធ្លាប់ជាប់មណ្ឌល៦ខែ១០ថ្ងៃ ,២/ ឈ្មោះ អ៊ុក វតនៈវិចិត្រ ហៅណាក់ ភេទប្រុស អាយុ ២១ឆ្នាំ ,៣/ ឈ្មោះ កែវ តួ ភេទប្រុស អាយុ ២៦ឆ្នាំ ,៤/ ឈ្មោះ ប៊ុន ចាន់ទី ភេទប្រុស អាយុ ២០ឆ្នាំ ,៥/ ឈ្មោះ ម៉ម សុខសំណាង ភេទប្រុស អាយុ ២៣ឆ្នាំ ,៦/ ឈ្មោះ ដាន ផល្លា ភេទប្រុស អាយុ ២០ឆ្នាំ ,៧/ ឈ្មោះ ចេក វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ ,៨/ ឈ្មោះ តក់ ណន ភេទប្រុស អាយុ ២៥ឆ្នាំ ,៩/ ឈ្មោះ អ៊ុក សេរីវុធ ភេទប្រុស(ខ្ទើយ) អាយុ ២៣ឆ្នាំ ,១០/ ឈ្មោះ សួន សិត ភេទប្រុស អាយុ ២០ឆ្នាំ ,១១/ ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ ២១ឆ្នាំ ,១២/ ឈ្មោះ អ៊ុក រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ,១៣/ ឈ្មោះ ព្រឿង កូលីន ភេទប្រុស អាយុ ១៨ឆ្នាំ ,១៤/ ឈ្មោះ ម៉ូយ ឌុក ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:៣០នាទី នៅចំណុចផ្ទះ មិនរៀបរយ ក្រុមទី១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
១៥/ ឈ្មោះ ណូយ ចាន់ធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:១៥នាទី ចំណុច ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ពួកគេទាំង ១៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕