ទុក្ខទោសព្រោះខុសគន្លង បុព្វេទេវា!

6

ភ្នំពេញ ៖ ភូមិធម៌ភូមិសុខ ភូមិបុណ្យទៅមុខ កូនរកមិនត្រូវ មិនស្តាប់វាចា ទេសនាម៉ែឪ តែងចង្អុលផ្លូវ ប្រាប់កូនប្រុសស្រី។ តែកូនមិនដឹង ច្រើនណាស់តែខឹង នឹងម៉ែឪស្តី តាមពិតគួរស្តាប់ សូរស័ព្ទសម្តី លោកហើយគប្បី គោរពបូជា។

ទាំងនេះជាផ្នែកមួយនៃអត្ថបទប្រៀនប្រដៅ របស់បុព្វបុរសជាអ្នកប្រាជ្ញខ្មែរយើងម្នាក់នាសម័យមុន ដែលមាននាមថា បណ្ឌិត អ៊ូ ចុង បានចងក្រងឡើង ក្នុងគោលបំណងអប់រំកូនចៅ ឲ្យស្តាប់បង្គាប់ ស្តាប់ការទូន្មានប្រៀនប្រដៅ របស់ឪពុក ម្តាយ ព្រោះលោកទាំងទ្វេរ គឺជាព្រះរស់ក្នុងផ្ទះ ជាព្រះកន្លោង ជាបុព្វេទេវាឬហៅថាទេវតាខាងដើមឬទេវតាក្នុងផ្ទះ។ ឪពុកម្តាយ តែងណែនាំអប់រំស្តីប្រដៅកូនចៅ ឲ្យដើរផ្លូវត្រឹមត្រូវ កុំដើរលេងសប្បាយច្រើនពេក, កុំលេងល្បែងបៀប៉ោដែលគេស្អប់ខ្ពើម, កុំសេពគ្រឿងញៀនឬជក់កញ្ឆា, កុំផឹកសុរាឬទឹកត្នោតជូ រហូតដល់បាត់សតិ លែងគិតគូការងាររកស៊ី ត្រូវខំប្រឹងប្រែងធ្វើការ រកប្រាក់កាសឲ្យមានបាន កុំឲ្យស្គាល់ភាពក្រលំបាកអត់ឃ្លាន។ តែកូនខ្លះបែទៅប្រទូស្តរាយជាមួយម៉ែឪ នៅទីបំផុតតែងតែ ធ្លាក់ខ្លួនក្រតោកយ៉ាកលំបាកវេទនា រហូតមានកូនខ្លះត្រូវមានទោសជាប់គុកច្រវ៉ាក់ក៏មាន។

ជាក់ស្តែងថ្ងៃនេះ យើងក្រឡេកមកមើលយុវជនម្នាក់ ឈ្មោះ លឹម គួង អាយុ២៩ឆ្នាំ ត្រូវបានម្តាយបង្កើតដាក់ពាក្យបណ្តឹង មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យអន្តរាគមន៍ឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ ព្រោះតែយុវជន ម្នាក់នេះ ដើរលេងផឹកស៊ី រហូតញៀនថ្នាំ បង្ករឿងដាក់គ្រួសារ និងបានប្រើហឹង្សាវាយដំធ្ងន់ធ្ងរមកលើឪពុកម្តាយ។

នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ អ៊ំស្រី ម៉ៅ អ៊ីម និងអ៊ំប្រុស គីម ម៉ៅ ដែលត្រូវជាម្តាយឪពុកបង្កើតរបស់យុវជន ឈ្មោះ លឹម គួង បានមកជួបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសម្តែងការថ្លែងអំណរគុណ ចំពោះអាវុធហត្ថរាជធានីភ្នំពេញ ដែលបាន ជួយអន្តរាគមន៍ ឃាត់ខ្លួនកូនប្រុសរបស់ពួកគាត់ យកមកអនុវត្តន៍តាមច្បាប់។ តាមការបញ្ជាក់របស់ អ៊ំស្រី ម៉ៅ អ៊ីម និង អ៊ំប្រុស គីម ម៉ៅ បានឲ្យដឹងថា ពួកគាត់មានកូន ០៣នាក់ (ប្រុស០២ ស្រី០១) រស់នៅជាមួយគ្នាក្រោមដំបូលផ្ទះរួមមួយ ស្ថិតក្នុងភូមិដំបូលខៀវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រកបមុខរបរលក់ដូរនៅផ្ទះ។ ក្នុងនាមពួកគាត់ជាម្តាយឪពុក បានប្រឹងប្រែង ខ្លាំងណាស់ដើម្បីរកប្រាក់កាស មកចឹញ្ចឹមកូនតាំងពីតូចរហូតដល់ធំ នំចំណី អ្វីឆ្ងាញ់ក៏មិនហ៊ានហូបខ្លួនឯងផង លុយរកមកបានទាំងប៉ុន្មាន សម្រាប់តែចឹញ្ចឹមកូននិងឲ្យកូនចូលរៀនសូត្រ បានចេះដឹង នឹងគេ។ ជាអកុសលដល់ពេលកូនធំ បានរៀនចេះដឹង បែរជាកូនម្នាក់ឈ្មោះ លឹម គួង មិនលុះដោយគន្លងធម៌ សេពគប់ មិត្តភក្តិផ្តេសផ្តាស់ ដើរលេងមិនចូលផ្ទះ រហូតជាប់ញៀនថ្នាំតាំងពីឆ្នាំ២០១២មកម្លេះ។ ព្រោះតែទឹកចិត្តអាណិតស្រឡាញ់ និងមនោសញ្ចេតនាក្នុងនាមជា ម្តាយឪពុកប្រកបដោយព្រហ្មវិហាធម៌ អ៊ំស្រី ម៉ៅ អ៊ីម និង អ៊ំប្រុស គីម ម៉ៅ បានខ្នះខ្នែង រកគ្រប់មធ្យោបាយស្រោចស្រង់តម្រែតម្រង់កែលម្អរជីវិតញៀនថ្នាំ របស់កូនប្រុស ដោយលោកទាំងពីរព្យាយាមនាំកូន ទៅស្វែងរកមណ្ឌលស្តារនិតិសម្បទារនិងអប់រំផ្តាច់សារធាតុញៀនដល់កូន ក្នុងនោះអ្នកទាំងពីរ បានយកកូនទៅដាក់មណ្ឌល រហូតដល់ទៅ០៣កន្លែង ក្នុងមួយកន្លែងដាក់កូនជិត០២ឆ្នាំ ដោយក្នុងចិត្តសង្ឃឹមថា កូននិងបានកែខ្លួន ត្រលប់មកធ្វើជា កូនល្អសម្រាប់គ្រួសារ ធ្វើជាមនុស្សល្អសម្រាប់សង្គម។ ផ្ទុយទៅវិញរាល់លើកក្រោយពេលកូនប្រុសចេញពីមណ្ឌលកែខ្លួន រូបគេគ្រាន់តែកែល្អបានមួយរយៈ ក៏ចាប់ផ្តើមស្វែងរកគូរកនខិលខូចដែលធ្លាប់មានទាំងប៉ុន្មាន ដើម្បីបានបន្តផឹកស្រានិង ជក់គ្រឿងញៀនដដែល។ អត្តចរឹករបស់ លឹម គួង គឺមិនស្តាប់បង្គាប់ម្តាយឪពុកនោះទេ រូបគេធ្វើល្អតែពេលណា នៅក្រោម ការគ្រប់គ្រង ក្នុងមណ្ឌលតែប៉ុណ្ណោះ តែពេលមកដល់ផ្ទះ ពេលខ្លះ លឹម គួង បានរករឿងអ្នកផ្ទះ រហូតឪពុកម្តាយខ្លាច មិនហ៊ាន ដេកក្នុងផ្ទះជាមួយ សុខចិត្តចេញដេកក្រៅផ្ទះ និងបានក្មួយនាំទៅផ្ទះសំណាក់ផងដែរ។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លឹម គួង បានរករឿងដល់ម្តាយឪពុក ព្រោះតែស្រវឹងនិងមកពីជក់ថ្នាំញៀន ដោយសម្លុត គម្រាមទារប្រាក់ ពេលពួកគាត់ មិនឱ្យប្រាក់ ហើយស្តីប្រដៅ ក្នុងនាម ម្តាយឪពុក ធ្វើឱ្យ លឹម គួង ខឹងក៏បានស្ទុះទៅយក ដំបងដែក មកវាយលើម្តាយបណ្តាល ឱ្យជាំដៃ និងវាយលើឪពុកបណ្តាលឱ្យបែកក្បាលនិងជាំដៃ រហូតដល់ធ្វើឲ្យពួកគាត់ ដាច់ចិត្តប្តឹងដល់សមត្ថកិច្ច អាវុធហត្ថ រាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ នាំយក លឹម គួង ទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់។ នេះហើយទុក្ខទោសព្រោះមិនស្តាប់បង្គាប់ម្តាយឪពុក ដែលជាព្រះរស់ក្នុងផ្ទះ ជាព្រះកន្លោង ជាបុព្វេទេវាឬហៅថា ទេវតា ខាងដើមឬទេវតាក្នុងផ្ទះនោះឯង៕

ទុក្ខទោសព្រោះខុសគន្លង បុព្វេទេវា!

ទុក្ខទោសព្រោះខុសគន្លង បុព្វេទេវា!ភូមិធម៌ភូមិសុខ ភូមិបុណ្យទៅមុខ កូនរកមិនត្រូវ មិនស្តាប់វាចា ទេសនាម៉ែឪ តែងចង្អុលផ្លូវ ប្រាប់កូនប្រុសស្រី។តែកូនមិនដឹង ច្រើនណាស់តែខឹង នឹងម៉ែឪស្តី តាមពិតគួរស្តាប់ សូរស័ព្ទសម្តី លោកហើយគប្បី គោរពបូជា។ទាំងនេះជាផ្នែកមួយនៃអត្ថបទប្រៀនប្រដៅ របស់បុព្វបុរសជាអ្នកប្រាជ្ញខ្មែរយើងម្នាក់នាសម័យមុន ដែលមាននាមថា បណ្ឌិត អ៊ូ ចុង បានចងក្រងឡើង ក្នុងគោលបំណងអប់រំកូនចៅ ឲ្យស្តាប់បង្គាប់ ស្តាប់ការទូន្មានប្រៀនប្រដៅ របស់ឪពុក ម្តាយ ព្រោះលោកទាំងទ្វេរ គឺជាព្រះរស់ក្នុងផ្ទះ ជាព្រះកន្លោង ជាបុព្វេទេវាឬហៅថាទេវតាខាងដើមឬទេវតាក្នុងផ្ទះ។ ឪពុកម្តាយ តែងណែនាំអប់រំស្តីប្រដៅកូនចៅ ឲ្យដើរផ្លូវត្រឹមត្រូវ កុំដើរលេងសប្បាយច្រើនពេក, កុំលេងល្បែងបៀប៉ោដែលគេស្អប់ខ្ពើម, កុំសេពគ្រឿងញៀនឬជក់កញ្ឆា, កុំផឹកសុរាឬទឹកត្នោតជូ រហូតដល់បាត់សតិ លែងគិតគូការងាររកស៊ី ត្រូវខំប្រឹងប្រែងធ្វើការ រកប្រាក់កាសឲ្យមានបាន កុំឲ្យស្គាល់ភាពក្រលំបាកអត់ឃ្លាន។ តែកូនខ្លះបែទៅប្រទូស្តរាយជាមួយម៉ែឪ នៅទីបំផុតតែងតែ ធ្លាក់ខ្លួនក្រតោកយ៉ាកលំបាកវេទនា រហូតមានកូនខ្លះត្រូវមានទោសជាប់គុកច្រវ៉ាក់ក៏មាន។ជាក់ស្តែងថ្ងៃនេះ យើងក្រឡេកមកមើលយុវជនម្នាក់ ឈ្មោះ លឹម គួង អាយុ២៩ឆ្នាំ ត្រូវបានម្តាយបង្កើតដាក់ពាក្យបណ្តឹង មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យអន្តរាគមន៍ឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ ព្រោះតែយុវជន ម្នាក់នេះ ដើរលេងផឹកស៊ី រហូតញៀនថ្នាំ បង្ករឿងដាក់គ្រួសារ និងបានប្រើហឹង្សាវាយដំធ្ងន់ធ្ងរមកលើឪពុកម្តាយ។នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ អ៊ំស្រី ម៉ៅ អ៊ីម និងអ៊ំប្រុស គីម ម៉ៅ ដែលត្រូវជាម្តាយឪពុកបង្កើតរបស់យុវជន ឈ្មោះ លឹម គួង បានមកជួបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសម្តែងការថ្លែងអំណរគុណ ចំពោះអាវុធហត្ថរាជធានីភ្នំពេញ ដែលបាន ជួយអន្តរាគមន៍ ឃាត់ខ្លួនកូនប្រុសរបស់ពួកគាត់ យកមកអនុវត្តន៍តាមច្បាប់។ តាមការបញ្ជាក់របស់ អ៊ំស្រី ម៉ៅ អ៊ីម និង អ៊ំប្រុស គីម ម៉ៅ បានឲ្យដឹងថា ពួកគាត់មានកូន ០៣នាក់ (ប្រុស០២ ស្រី០១) រស់នៅជាមួយគ្នាក្រោមដំបូលផ្ទះរួមមួយ ស្ថិតក្នុងភូមិដំបូលខៀវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រកបមុខរបរលក់ដូរនៅផ្ទះ។ ក្នុងនាមពួកគាត់ជាម្តាយឪពុក បានប្រឹងប្រែង ខ្លាំងណាស់ដើម្បីរកប្រាក់កាស មកចឹញ្ចឹមកូនតាំងពីតូចរហូតដល់ធំ នំចំណី អ្វីឆ្ងាញ់ក៏មិនហ៊ានហូបខ្លួនឯងផង លុយរកមកបានទាំងប៉ុន្មាន សម្រាប់តែចឹញ្ចឹមកូននិងឲ្យកូនចូលរៀនសូត្រ បានចេះដឹង នឹងគេ។ ជាអកុសលដល់ពេលកូនធំ បានរៀនចេះដឹង បែរជាកូនម្នាក់ឈ្មោះ លឹម គួង មិនលុះដោយគន្លងធម៌ សេពគប់ មិត្តភក្តិផ្តេសផ្តាស់ ដើរលេងមិនចូលផ្ទះ រហូតជាប់ញៀនថ្នាំតាំងពីឆ្នាំ២០១២មកម្លេះ។ ព្រោះតែទឹកចិត្តអាណិតស្រឡាញ់ និងមនោសញ្ចេតនាក្នុងនាមជា ម្តាយឪពុកប្រកបដោយព្រហ្មវិហាធម៌ អ៊ំស្រី ម៉ៅ អ៊ីម និង អ៊ំប្រុស គីម ម៉ៅ បានខ្នះខ្នែង រកគ្រប់មធ្យោបាយស្រោចស្រង់តម្រែតម្រង់កែលម្អរជីវិតញៀនថ្នាំ របស់កូនប្រុស ដោយលោកទាំងពីរព្យាយាមនាំកូន ទៅស្វែងរកមណ្ឌលស្តារនិតិសម្បទារនិងអប់រំផ្តាច់សារធាតុញៀនដល់កូន ក្នុងនោះអ្នកទាំងពីរ បានយកកូនទៅដាក់មណ្ឌល រហូតដល់ទៅ០៣កន្លែង ក្នុងមួយកន្លែងដាក់កូនជិត០២ឆ្នាំ ដោយក្នុងចិត្តសង្ឃឹមថា កូននិងបានកែខ្លួន ត្រលប់មកធ្វើជា កូនល្អសម្រាប់គ្រួសារ ធ្វើជាមនុស្សល្អសម្រាប់សង្គម។ ផ្ទុយទៅវិញរាល់លើកក្រោយពេលកូនប្រុសចេញពីមណ្ឌលកែខ្លួន រូបគេគ្រាន់តែកែល្អបានមួយរយៈ ក៏ចាប់ផ្តើមស្វែងរកគូរកនខិលខូចដែលធ្លាប់មានទាំងប៉ុន្មាន ដើម្បីបានបន្តផឹកស្រានិង ជក់គ្រឿងញៀនដដែល។ អត្តចរឹករបស់ លឹម គួង គឺមិនស្តាប់បង្គាប់ម្តាយឪពុកនោះទេ រូបគេធ្វើល្អតែពេលណា នៅក្រោម ការគ្រប់គ្រង ក្នុងមណ្ឌលតែប៉ុណ្ណោះ តែពេលមកដល់ផ្ទះ ពេលខ្លះ លឹម គួង បានរករឿងអ្នកផ្ទះ រហូតឪពុកម្តាយខ្លាច មិនហ៊ាន ដេកក្នុងផ្ទះជាមួយ សុខចិត្តចេញដេកក្រៅផ្ទះ និងបានក្មួយនាំទៅផ្ទះសំណាក់ផងដែរ។នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លឹម គួង បានរករឿងដល់ម្តាយឪពុក ព្រោះតែស្រវឹងនិងមកពីជក់ថ្នាំញៀន ដោយសម្លុត គម្រាមទារប្រាក់ ពេលពួកគាត់ មិនឱ្យប្រាក់ ហើយស្តីប្រដៅ ក្នុងនាម ម្តាយឪពុក ធ្វើឱ្យ លឹម គួង ខឹងក៏បានស្ទុះទៅយក ដំបងដែក មកវាយលើម្តាយបណ្តាល ឱ្យជាំដៃ និងវាយលើឪពុកបណ្តាលឱ្យបែកក្បាលនិងជាំដៃ រហូតដល់ធ្វើឲ្យពួកគាត់ ដាច់ចិត្តប្តឹងដល់សមត្ថកិច្ច អាវុធហត្ថ រាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ នាំយក លឹម គួង ទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់។ នេះហើយទុក្ខទោសព្រោះមិនស្តាប់បង្គាប់ម្តាយឪពុក ដែលជាព្រះរស់ក្នុងផ្ទះ ជាព្រះកន្លោង ជាបុព្វេទេវាឬហៅថា ទេវតា ខាងដើមឬទេវតាក្នុងផ្ទះនោះឯង៕#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Thursday, May 3, 2018