នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប អញ្ជើញដល់គេហដ្ឋាន ឯកឧត្តម ឃួង ស្រេង ដើម្បីចូលរួមជូនពរ និងអបអរសាទរចំពោះឯកឧត្តម ដែលទើបតែឡើងកាន់ដំណែងថ្មី ជាអភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ។ នេះជាមនោសញ្ចេតនាស្និតស្នាលកក់ក្តៅ របស់កងកម្លាំងសមត្ថកិច្ច និងអជ្ញាធរ ជាពិសេសក្នុងនាមឯកឧត្តម ឃួង ស្រេង ជាប្រធានគណបញ្ជាការឯកភាពរាជធានីភ្នំពេញផងដែរ។
Home បញ្ជាដឹកនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដល់គេហដ្ឋាន ឯកឧត្តម ឃួង ស្រេង ដើម្បីចូលរួមជូនពរ