កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធពីធីប្រគល់លិខិតសសើរជូនដល់បុគ្គលមានស្នាដៃឆ្នើម និង ម៉ាស៊ីនកុំព្យូរទ័រ ព្រីនធ័រ ២៩ឈុត

26

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពីធីប្រគល់លិខិតសសើរជូនដល់បុគ្គលមានស្នាដៃឆ្នើម និង ប្រគល់ម៉ាស៊ីនកុំព្យូរទ័រ ព្រីនធ័រ ជាអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនី៍យ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់មន្ទីរការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១២ ក្រោមអធីបតីភាពរបស់ ឯកឧត្តម ឧត្តមសេនី៍យឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

តាមរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៧ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនី៍យ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពកងរាជអាវុធហត្ថបានរកឃើញអង្គភាពឆ្នើមចំនួន ០៨អង្គភាព និងបុគ្គលឆ្នើមចំនួន ៦៧នាក់ ផងដែរ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនី៍យ សៅ សុខា បានប្រគល់ប័ណ្ឌសសើរដល់អង្គភាពឆ្នើមចំនួន០៨ អង្គភាព និងតំណាងបុគ្គលឆ្នើមចំនួន០៨នាក់ ព្រមទាំងកុំព្យូរ ដែសថប សេរីទំនើប ដែលគេឲ្យឈ្មោះថា ALL IN ONE មានប្រតិបត្តិការទាំងអស់ ដំណើរការតែនៅលើម៉ូនីទ័រ គ្មានស៊ីសស្តឹមយូនីត រួមជាមួយ ម៉ាស៊ីនព្រីនកូល័រ សរុប ២៩ឈុត ដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបែងចែកជូនដល់មន្ទីរការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១២ ដើម្បីទុកបម្រើការងារ ។ ទើបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនី៍យឯក រ័ត្ន ស៊្រាង បានប្រគល់បន្តនូវលិខិតសសើររបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយ នាយរងអាវុធហត្ថ ឆ្នើមដែលមិនទាន់បានទទួលពីឯឧត្តមនាយឧត្តមសេនី៍យ សៅ សុខា និងម៉ាស៊ីនកុំព្យូរទ័រ ព្រីនធ័រ ២៩ឈុត ជូនដល់មន្ទីរការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១២ ដូចខាងក្រោម ៖
សេនាធិការដ្ឋាន = ០១ឈុត
មន្ទីររដ្ឋបាលហិរញ្ញវត្ថុ = ០១ឈុត
មន្ទីរបច្ចេកទេសសន្តិសុខ = ០១ឈុត
មន្ទីរភស្តុភារ = ០១ឈុត
មន្ទីរសម្ភារៈបច្ចេកទេស = ០១ឈុត
ការិយាល័យហិរញ្ញវត្ថុ = ០៣ឈុត
មណ្ឌលព័ត៌មានវិទ្យា = ០៤ឈុត
ខអន្តរាគមន៍ = ០៥ឈុត
មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ = ១២ឈុត