នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក ឡុង វិចិត្រា មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខ គ្រួសារលោកអនុសេនីយ៍ឯក កែវ វិចិត្រ ជំនួយការអាវុធហត្ថខណ្ឌទួលគោក ដែលម្តាយគាត់មានជម្ងឺប្រចាំកាយ (លើសឈាម) កំពុងសម្រាកព្យាលបាល នៅផ្ទះលេខ៩៣B ផ្លូវ១៣៤z សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ១.០០០.០០០រៀល, ទឹកដោះគោឆៅ២យួរ, ទឹកសុទ្ធ២កែស ទៅជូនមិត្ត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕