ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

1

ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ ប្រគល់អំណោយជូនដល់ លោកព្រិន្ទបាលឯក បេ សីហា សមាជិក វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន។

អំណោយដែលក្រុមការងារបានប្រគល់ជូនរួមមាន ៖ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ទឹកសុទ្ធ សម្ភារ​ចាំបាច់​​​​ត្រៀម​ទុក​​​សម្រាប់​ទារក រួមនឹងថវិកាមួយចំនួន ទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារផងដែរ៕