នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន ក្នុងនោះរួមមាន ៖ លោកអនុសេនីយ៍ត្រី ឡាយ រ៉ាក់រ៉ង់ និង លោកនាយចំណង់ រឹម សិលា ដែលអ្នកទាំងពីរជាសមាជិក វរសេនាតូច អន្តរាគមន៍ចល័ត អាវុធហត្ថរាជធានីភ្នំពេញ។
អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងមួយគ្រួសារទទួលបាន ៖ ទឹកសុទ្ធ ០២កេស សម្ភារចាំបាច់សម្រាប់ទារក រួមនឹងថវិកាមួយចំនួន ជាអំណោយសួរសុខទុក្ខផងដែរ៕