ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយដល់អ្នកជម្ងឺក្រីក្រ០៥នាក់!

20

ភ្នំពេញ ៖ នៅថ្ងៃទី៣០-០៤-២០១៨ គ្រួសារក្រីក្រចំនួន០៥នាក់មានជម្ងឺ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ក្រុមការងារ នៃការិយាល័យ សុខាភិបាលរាជធានីភ្នំពេញ ចុះទៅជួយនាំពួកគាត់ យកទៅព្យាបាលនៅមន្ទីរពេទ្យ ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នករ៉ាប់រងលើថ្លៃព្យាបាលទាំងស្រុង។

ប្រជាពលរដ្ឋទីទ័លក្រមានជម្ងឺទាំង០៥នាក់ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ:
១- ឈ្មោះ ឡង់ ហូ ភេទស្រី អាយុ៦៤ឆ្នាំ (អ្នកជម្ងឺចាស់) មានជម្ងឺរលាកឆ្អឹងចង្កេះរ៉ាំរ៉ៃ ។
២- ឈ្មោះ អ៊ឹង ហយ ភេទស្រី អាយុ៦១ឆ្នាំ ឈឺសន្លាក់ក្បាលជង្គង់ ។
៣- ឈ្មោះ ឆេង អោក ភេទស្រី អាយុ៥៨ឆ្នាំ ឈឺចង្កេះចាក់ដល់ជើងទាំង២ ពិបាកដើរ ។
៤- ឈ្មោះ ថឹក ភាព ភេទស្រី អាយុ៦៥ឆ្នាំ ឈឺចង្កេះចាក់ដល់ជើងទាំង២ ពិបាកដើរ ។
៥- ឈ្មោះ កេត ម៉ាក់ ភេទស្រី អាយុ៦៥ឆ្នាំ ឈឺសន្លាក់ដៃជើង និងឈឺក្រពះ ។

អ្នកជម្ងឺទាំងអស់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ យករថយន្តសង្គ្រោះរបស់អាវុធហត្ថ ជូនពួកគាត់ពីផ្ទះ ទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឲ្យវេជ្ជបណ្ឌិតពិនិត្យពីអាការៈរោគ និងបើកថ្នាំទុកសម្រាប់លេបព្យាបាល និងជូនពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយការយកចិត្តទុកដាក់បំផុត ៕