ជួយគ្នាក្នុងគ្រាលំបាក

13

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់លោកវរសេនីយ៍ទោ ភួង សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងសហការី ចំពោះសកម្មភាពចុះសួរសុខទុក្ខនិងយកអំណោយប្រគល់ជូនចំពោះលោក នាយចំណង់ គួយ សារុម សមាជិកអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ហើយក៏ ថ្លែងអំណរគុណដល់បណ្តាអង្គភាពអាវុធហត្ថខណ្ឌផ្សេងទៀតនៃរាជធានីភ្នំពេញ ដែលតែងតែ យកចិត្តទុកដាក់ អនុវត្តនូវសកម្មភាពមនុស្សធម៌ជួយទុក្ខធុរៈគ្នាដូចនេះ ក្នុងរយៈកាលកន្លងមកផងដែរ។ នេះជាសកម្មភាពគុណធម៌ គួរឲ្យកោតសរសើរ របស់ថ្នាក់ដឹកនាំនិងមិត្តរួមការងារ ដែលចេះជួយគ្នាក្នុងគ្រាលំបាក សូមឲ្យសកម្មភាពទាំងនេះ បន្តអនុវត្តតទៅមុខទៀតជារៀងរហូត។