ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវទេយ្យវត្ថុចូលរួមពិធីកាន់បិណ្ឌ ទៅប្រគេនព្រះសង្ឃ គង់នៅវត្តចំនួន០២

11

នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអជ្ញាធរមូលដ្ឋាន និងសហការីជាច្រើនរូប បាននាំយកនូវទេយ្យវត្ថុចូលរួមពិធីកាន់បិណ្ឌ ទៅប្រគេនព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី រួមមាន អង្ករ១៦ការ៉ុង,ទឹកសុទ្ធ១៦កេស,ទឹកក្រូច១៦កេស និងថវិកា២លានរៀល ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែម ជូនថវិកាដល់លោកតា លោកយាយ ពុទ្ធបរិស័ទ្ធ និងកុមារតូចៗដែលចូលរួមក្នុងពិធីកាន់បិណ្ឌទាំងអស់ សរុបថវិកាចំនួន ៥លាន ១សែន ៣ម៉ឺនរៀល (៥,១៣០,០០០៛) ផងដែរ។

ក្នុងអំឡុងពិធីកាន់បិណ្ឌ ភ្ជំបិណ្ឌ ដែលជាប្រពៃណីជាតិខ្មែរនេះ កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ បានបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងតាមបណ្តាទីវត្តអារាម ហើយថែមទាំងមិនមានឈប់សម្រាក រហូតដល់ប្រជាពលរដ្ឋ ប្រារព្ធពិធីបុណ្យចប់សព្វគ្រប់។