រូបភាពថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីសកម្មភាពរបស់ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាក់ដីនិងធ្វើត្រចៀកលូ ជូនតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងសង្កាត់ ព្រែកកំពឹស ក្រោមការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
គិតមកដល់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារបាន ជីកប្រឡាយ កាយផ្លូវ ដាក់លូរំដោះទឹក ជូនតាមសំណូមពរ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជាច្រើនកន្លែងមកហើយ ដែលសមិទ្ធិផលទាំងអស់នេះ មិនត្រឹមតែអាច ជួយសង្គ្រោះ ការជន់លិចក្នុងសង្កាត់ព្រែកកំពឹសប៉ុណ្ណោះទេ ថែមទាំងអាចជួយរំដោះទឹកពីសង្កាត់ស្ពានថ្ម និងសង្កាត់រលួសផងដែរ។