ក្នុងអំឡុងពិធីកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ពួកយើងទាំងអស់គ្នា ដែលជាសមាជិកនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្វីត្បិតតែពុំបានឈប់សម្រាក ទៅស្រុកកំណើតដើម្បីជួបជុំញាតិមិត្ត ដូចអ្នកឯទៀត តែពួកយើងបានពេញចិត្ត ក្នុងការបំពេញភារកិច្ចប្រកបដោយ ក្តីមោទនៈ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងនៅដងផ្លូវធ្វើដំណើរ និងនៅតាមទីវត្តអារាមដែលបងប្អូនទៅទៅប្រារព្ធបុណ្យ ។
តែនៅថ្ងៃទី១៨ និង១៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុតហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំពួកយើងជាសមាជិក ទៅចូលរួមកាន់បិណ្ឌ រាប់បាត នៅវត្តព្រះបារមីវង្កដ្ឋបូរី ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបការីជន ញាតិកា៧សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខគ្រប់ៗគ្នា។