ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ បានដឹកនាំកម្លាំងរួមការងារ ចុះសួរសុខទុក្ខ លោកអនុសេនីយទោ ទូច កំសត់ នាយអាវុធហត្ថខណ្ឌដូនពេញ ដែលកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។
ក្នុងការចុះសួរសុខទុក្ខនោះផងដែរ លោកមេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ និងមិត្តរួមការងារបាននាំយកថវិកាសាមគ្គីផ្ទៃក្នុង ចំនួន1,740,000 រៀល ទៅជូនដល់ដៃអ្នកជម្ងឺជាការចែករំលែកសម្រាលបន្ទុក ក្នុងការសម្រាកព្យាបាលផងដែរ ៕