លោកគ្រូ អ្នកគ្រូ យើងតែងចាត់ទុកថាជាអ្នកមានគុណទី២ បន្ទាប់ពីឪពុកម្តាយដែលជាអ្នកមានគុណទី១របស់យើង!

23

ព្រោះលោកគ្រូអ្នកគ្រូគឺជាអ្នកអប់រំ ទូន្មានប្រៀនប្រដៅ ផ្តល់ចំណេះដឹង និងត្រួសត្រាយផ្លូវជីវិត ដល់យើងគ្រប់គ្នា!
តើយើង មានបាននឹកដល់គុណ ពួកគាត់ទាំងនេះដែរឬទេ?

នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំឲ្យមានកម្មវិធីជួបជុំ អតីតលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បានអប់រំទូន្មានបង្រៀនឯកឧត្តម កាលពីក្មេងវ័យ មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីសម្តែងនូវមនោសញ្ចេតនា នឹករលឹកនិងដឹងគុណដល់ពួកគាត់គ្រប់ៗគ្នា។ ហើយនេះមិនមែនជាលើកទី១ទេ ជាញឹកញាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបានរៀបចំឲ្យមាន កម្មវិធីជួបជុំអតីត គ្រូបង្រៀន និងមិត្តរួមជំនាន់ ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ រឹតចំណងទំនាក់ទំនងគ្នាឲ្យកាន់តែជិតស្និត ដឹងពីសុខទុក្ខគ្នា និងអាចជួយគ្នាក្នុងគ្រាមានអាសន្ន។

ក្នុងនោះដែរលោកគ្រូ អ្នកគ្រូបានចូលរួមពិសារអាហាររួមគ្នា ប្រកបដោយភាពសប្បាយរីករាយ និង បានដើរទស្សនាហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព ទូទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពេលត្រឡប់ទៅវិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានត្រេកអរនឹងជូនអំណោយដល់អតីតលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បានបង្រៀនឯកឧត្តម ដែលក្នុងម្នាក់ៗ ឯកឧត្តមបានជូនថវិកា១០០$, ទឹកសុទ្ធ០២កេស, ទឹកក្រូចដប០២កេស, ទឹកផ្លែឈើ០២យួរ។