ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោកលើកទី២០ នៅទីក្រុងព្យុងយ៉ាង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ពីថ្ងៃទី១៥-២១ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានកីឡាករមកពី៧០ប្រទេសចូលរួមនោះ ប្រតិភូកម្ពុជាបានដឹកនាំ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ចំនួន១៤រូប ទៅចូលរួមប្រកួតផងដែរ ហើយក្នុងនោះ មានកីឡាករ របស់ក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣រូប។ ជាលទ្ធផលជើងឯកពិភពលោក កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម៧០ប្រទេស បានមេដាយចំនួន១០ គឺមេដាយប្រាក់១ មេដាយសំរិទ្ធ៩។
ក្នុងនោះកីឡាករ នៃក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំង៣នាក់ ដែលបានទៅចូលរួមប្រកួត ទទួលបានមេដាយចំនួន ២នាក់ គឺ៖
១- កីឡាករ ជា ចាន់ឡា ទទួលបាន មេដាយសំរិទ្ធ
២- កីឡាករ តាំង សៀស៊ុង ទទួលបាន មេដាយសំរិទ្ធ