ភ្នំពេញ ៖ ឆ្លងកាត់ការប្រយុទ្ធអស់រយៈពេលចំនួន៥ថ្ងៃមក ការប្រកួត កីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ២ ដែលមានប្រតិភូកីឡា ២៨អង្គភាពចូលរួមប្រកួត មកពីបណ្តាខេត្តរាជធានីទាំង២៥ ត្រូវបានបិទបញ្ចប់ និងបាន ធ្វើពិធីបំពាក់មេដាយជ័យលាភី នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា នាព្រឹក ថ្ងៃច័ន្ទទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងនោះក្រុមកីឡាកររបស់ក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៨រូប បានទទួលមេដាយចំនួន១៥ គឺមេដាយ មាស ៨ ប្រាក់ ៤ សំរឹទ្ធិ ៣ និងទទួលបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារ ប្រយុទ្ធ ជាក្រុមផងដែរ ។
ជុំវិញព្រឹត្តការណ៏ប្រកួតកីឡាជាតិលើកទី២នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងការលើកស្ទួយនិងជំរុញវិស័យកីឡាជាតិអោយកាន់ តែរីកចម្រើនខ្ពស់ត្រដែតឡើង និងដើម្បីត្រៀមរៀបចំខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (SEA-Games) នៅឆ្នាំ ២០២៣ ខាងមុខ។
អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ពិតជាមានមោទនភាព ដែលបានបញ្ជូន កីឡាតេក្វាន់ដូ ITF ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ៕