ពលរដ្ឋចាស់ជរា០៣នាក់ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលពួកគាត់យកមកពិនិត្យព្យាបាលនៅពេទ្យរុស្សី

26

រយះពេល២ថ្ងៃកន្លងមកនេះ(ថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៧) ក្រុមកាងារពេទ្យអាវុធហត្ថរាជធានីភ្នំពេញ បានមមាញឹកប្រតិបត្តិប្រកបដោយការ យកចិត្តទុកដាក់ បម្រើពលរដ្ឋចាស់ជរា០៣នាក់ ដែលមានបញ្ហាងងឹតភ្នែកជាច្រើនឆ្នាំ ក្នុងសង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ខណ្ឌដង្កោ តាមការណែនាំ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងទទួលពួកគាត់ យកមកពិនិត្យព្យាបាលនៅពេទ្យរុស្សី ក្នងនោះមាន៖
១.ឈ្មោះ កិប ហ៊ន ភេទប្រុស អាយុ ៧១ឆ្នាំ នៅភូមិកណ្តាល សង្កាត់រលួល ខណ្ឌដង្កោ មានបញ្ហាភ្នែកទាំងសងខាងមើលព្រិលពុំច្បាស់ បន្ទាប់ពីពេទ្យធ្វើការពិនិត្យរួច ពេទ្យបានចេញវេជ្ចបញ្ជា ឲ្យថ្នាំដាក់ភ្នែកនិងថ្នាំលេបមួយរយះសិន ចាប់ថ្ងៃទី២.០៧.២០១៧ ទើបពិនិត្យមើលម្តងទៀត។
២.ឈ្មោះ លេង ភន ភេទស្រី អាយុ ៥៧ឆ្នាំ នៅភូមិស្រីស្នំ ដែលមានបញ្ហាភ្នែកស្រវាំងមើលពុំច្បាស់ដោយសារខ្វិតធ្លាក់លើជាច្រើនឆ្នាំ ក្រោយពីពេទ្យពិនិត្យនិងថតឆ្លុះរួចភ្នែករបស់គាត់រួចពុំមានឃើញការរលាកបាតភ្នែកទេ គាត់អាចទាក់ទងនិងប្រពន្ធប្រាសាទខួរក្បាលមកមកបញ្ជាលើភ្នែក ដូចនេះពេទ្យបានណែនាំ ឲ្យទៅពិគ្រោះបន្តនៅខាងផ្នែកប្រពន្ធប្រាសាទ ក្រោយពេលគ្រូពេទ្យបានពិនិត្យនិងធ្វើតេសរួច គ្រូពេទ្យបានចេញវេជ្ចបញ្ចារអោយថ្នាំលេបមួយរយះសិន រួចតាមដានឲ្យមកពិនិត្យបន្តពេលប្រើថ្នាំអស់។
៣. ឈ្មោះ ដួង ផល្លា ភេទ ស្រី អាយុ ៧៣ឆ្នាំ នៅភូមិ ក្រាំងស្វាយ គាត់មានបញ្ហាភ្នែកកន្ទុយថ្លែន គាត់បាន បកម្ខាងស្តាំមើលច្បាស់រួចហើយកាលពី១៨ ខែ០៥ ថ្ងៃនេះគាត់មកបកភ្នែកកន្ទុយថ្លែនខាងឆ្វេងម្ខាងទៀត។
មិនមែនតែអ្នកជម្ងឺ០៣នាក់នេះទេ ដែលទទួលបានការយកចិត្តទុកដាក់ពីក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កន្លងមកមានអ្នកជម្ងឺទីទាល់ក្រ ខ្វះលទ្ធភាព ទាំងចាស់ទាំងក្មេង ទូទាំងសង្កាត់ ព្រែកកំពឹស ជាច្រើននាក់រួចមកហើយ ដែលទទួលបានការពិនិត្យតាមដានព្យាបាលជម្ងឺ និងជូនទៅមន្ទីរពេទ្យ ដោយរាល់ការចំណាយនិងការធ្វើដំណើរ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នករ៉ាប់រងទាំងស្រុង។ ឯកឧត្តម រ័ត្ន ស្រ៊ាង ថែមទាំងបានប្រកាសថា មិនថាពេលយប់ឬពេលថ្ងៃទេ ឲ្យតែពួកគាត់មានបញ្ហា ត្រូវការទៅមន្ទីរពេទ្យជាបន្ទាន់ គឺសុទ្ធតែអាចទំនាក់ទំនងមកកាន់អាវុធហត្ថរាជធានីភ្នំពេញបានគ្រប់ពេល តាមរយៈលេខទូរស័ព្ទ 012 234 393 ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នឹងយករថយន្ត ទៅទទួលដល់ផ្ទះ ដើម្បីជូនទៅមន្ទីរពេទ្យតែម្តង។
#PhnomPenhGRK