ចំពោះគណនីហ្វេសប៊ុក ទាំងអស់ដែលតាំងនាមជា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺជាគណនីក្លែងបន្លំ១០០%!
រយៈកាលកន្លងមក កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រកាសបដិសេធជាសាធារណៈ ១ដងជា២ដងរួចមកហើយ ដោយមានជនមិនស្គាល់មុខ បានយកឈ្មោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្កើតជាគណនីហ្វេសប៊ុកក្លែងបន្លំ។ ធាតុពិត ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺពុំមានគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនណាមួយឡើយ លើកលែងតែPageផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញដែលមានឈ្មោះថា Phnom Penh Gendarmerie តែមួយប៉ុណ្ណោះ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអនុញ្ញាតឲ្យក្រុមការងារបង្កើតឡើង ក្នុងនាមអង្គភាព ដើម្បីផ្សព្វផ្សាយអំពី សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ។
ដូច្នេះគ្រប់គណនីហ្វេសប៊ុកណាមួយ ដែលមានឈ្មោះ ជាប់ពាក់ព័ន្ធជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺជាគណនីក្លែងបន្លំទាំងអស់ សូមសាធារណជនកុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះដោយប្រកាណាមួយឲ្យសោះ ហើយសូមឲ្យ ជនដែលយកឈ្មោះឯកឧត្តម ទៅបង្កើតហ្វេសប៊ុកទាំងអស់ ទោះក្នុងបំណងអ្វីក៏ដោយ សូមប្តូរចេញ និងបញ្ឈប់សកម្មជាបន្ទាន់ បើមិនដូច្នេះ អាវុធហត្ថរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាក់ជាមិនខាន។ សូមអរគុណ!!!