ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញអារម្មណ៍ក្តុកក្តួល

15

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ពេលបានទទួលដំណឹងថា អតីតកូនចៅក្រោមឱវាទ គឺលោកអនុសេនីយ៍ឯក ហង្ស ប៊ុនធឿន ជំនួយការការិយាល័យព័ត៌មាន សន្តិសុខកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ បើទោះបីជាឯកឧត្តម បានផ្លាស់ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ជិត៣ឆ្នាំកន្លះហើយក៏ដោយ ក៏ឯកឧត្តមនៅមានមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះអតីតកូនចៅ ក្រោមឱវាទគ្រប់គ្នាក្នុងខេត្តបន្ទាយមានជ័យប្រៀបបីដូចជាឪពុកនិងកូនបង្កើត។ ដោយមនោសញ្ចេតនា គិតគូរចំពោះសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់និងឈឺឆ្អាល នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឧតត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់លោកវរសេនីយ៍ឯក ឈុន ប៊ុនទី ជាជំនួយការ នាំយកអំណោយមានថវិកា៥០ម៉ឺនរៀល ព្រមទាំងទឹកក្រូច០២កែស ទឹកសណ្តែក០២កែស ទឹកសុទ្ធ០២កែស ជារបស់ឯកឧត្តមផ្ទាល់ ទៅឧបត្ថម្ភដល់ភរិយា និងក្រុមគ្រួសាររបស់ លោកអនុសេនីយ៍ឯក ហង្ស ប៊ុនធឿន ដល់មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត និងបានប្តេជ្ញាថាទោះអស់សោហ៊ុយក្នុងការព្យាបាល និងការស្នាក់នៅមើលថែទាំអ្នកជម្ងឺ ប៉ុន្មានក៏ដោយ ក៏ឯកឧត្តម ធានាចំណាយឲ្យទាំងស្រុងធ្វើយ៉ាងណាឲ្យតែអាចជួយសង្គ្រោះអាយុជីវិតជនរងគ្រោះបាន។