អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

6

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ4Bជាន់ទី១ ផ្លូវលំ ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមួយកន្លែងទៀតនៅចំណុចបន្ទប់ជួលលេខ២២ជាន់ទី២ ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។

ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ៖ ១/ឈ្មោះ ព្រុំ ហឿន ហៅត្នោត ភេទប្រុស អាយុ៤១ឆ្នាំ, ២/ឈ្មោះ ឃុត ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ, ៣/ឈ្មោះ ពេញ សុធុន ហៅ១៨ ភេទប្រុស អាយុ៣១ឆ្នាំ, ៤/ឈ្មោះ តាន់ គីណាល់ ភេទប្រុស អាយុ២៨ឆ្នាំ, ៥/ឈ្មោះ យូ ផល្លា ហៅប៉ៃ ភេទប្រុស អាយុ៣៣ឆ្នាំ, ៦/ឈ្មោះ ឡាយ ភារិន ហៅភ្នំ ភេទប្រុស អាយុ៣៤ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕