អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ!

7

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)។

-ឈ្មោះ សារ ឡុក ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០:៣០នាទី នៅចំណុច គល់ស្ពានលូទឹកស្អុយ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ម៉ាក Iphone 11 Pro Max ពណ៍ទឹកមាស ពីប្រជាពលរដ្ឋជាស្រ្តី កំពុងជិះម៉ូតូធ្វើដំណើរម្នាក់ឯង បានសម្រេច ភ្លាមនោះ ជនរងគ្រោះស្រែកចោរៗ លឺដល់សមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានស្ទាក់ឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេ ពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីជនរងគ្រោះ ខាងលើ ពិតប្រាកដមែន។ ក្នុងពេលធ្វើសកម្មភាព រូបគេជិះម៉ូតូ ០១គ្រឿងម៉ាក ស៊ុយស៊ុយគីនិច ពណ៍សលាយខៀវ គ្មានស្លាកលេខ ចេញពីកន្លែងហូបអាហារនៅម្តុំសន្ធរមុខ ក្នុងគោលបំណងត្រលប់ទៅផ្ទះ លុះពេលជិះដល់ចំណុច ខាងលើ ក៏ឃើញស្រី្តម្នាក់ជិះម៉ូតូម្នាក់ឯង និងមានទូរស័ព្ទនៅក្នងហោប៉ៅខោ ងាយស្រួលឆក់ ភ្លាមនោះរូបគេ បានជិះម៉ូតូទៅក្បែរហើយធ្វើសកម្មភាពឆក់ទូរស័ព្ទពីហោប៉ៅរបស់ជនរងគ្រោះបានសម្រេច ហើយជនរងគ្រោះបានស្រែកចោរៗ នឹងជាសំណាងមិនល្អស្របពេលកម្លាំងអាវុធហត្ថល្បាតឃើញឃាត់ខ្លួនតែម្តង៕