អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញភាពស្វាហាប់ ក្នុងកម្មវិធីសម្ពោធវិមាន អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និង អបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា!

70

នៅថ្ងៃទី២៩,៣០,៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីជាប្រវត្តិសាស្ត្រ ដ៏ធំមួយគឺការសម្ពោធ វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និង អបអរសារទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមសម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានកាកបាទក្រហមកម្ពុជា។

វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ត្រូវបានកសាងឡើងជាប្រវត្តិសាស្ត្រ ដើម្បីរំលឹកដល់ជោគជ័យ នៃការប្រឹងប្រែងតស៊ូ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការនាំយកសន្តិភាព ការបង្រួបបង្រួមជាតិ និង ការបញ្ចប់សង្គ្រាមទាំងស្រុង លើទឹកដីកម្ពុជាដ៏កំសត់ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំក្រោយសម័យអង្គរ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលសម្តេចដាក់ចេញ នូវការធានាចំពោះភាគីខ្មែរក្រហម នូវហេតុផលសំខាន់ចំនួន០៣ គឺ៖ ១.ការធានាចំពោះអាយុជីវិត និង រូបកាយ។ ២.ធានាចំពោះអាជីព និងមុខរបរ និង ៣.ធានាចំពោះកម្មសិទ្ធិ រួមទាំងចលនទ្រព្យ និងអចលនទ្រព្យ ធ្វើឲ្យប្រទេសកម្ពុជា បញ្ចប់នូវតំបន់ត្រួតត្រាច្រើនមកជាតំបន់ត្រួតត្រាតែមួយ មានព្រះមហាក្សត្រតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានរដ្ឋាភិបាលតែមួយ និងមានកងទ័ពតែមួយ ធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសន្តិភាព ការបង្រួបបង្រួមឯកភាពជាតិពេញលេញ នឹងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសដ៏មហោឡារឹកនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ ដោយមានការណែនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ចាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមយ៉ាងស្វាហាប់ ជាមួយកម្លាំងចម្រុះ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមអបអរ និង ដើរលេង ទស្សនាកំសាន្ត នូវកម្មវិធីសំខាន់ៗដ៏រីករាយអធឹកអធមប្រចាំជាតិជាច្រើន ដែលបានប្រព្រឹត្តទៅ អស់រយៈពេល៣ថ្ងៃ៣យប់ ពោរពេញដោយមោទនភាពបំផុត៕

សម្ពោធវិមាន អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ !

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញភាពស្វាហាប់ ក្នុងកម្មវិធីសម្ពោធវិមាន អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និង អបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា! នៅថ្ងៃទី២៩,៣០,៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីជាប្រវត្តិសាស្ត្រ ដ៏ធំមួយគឺការសម្ពោធ វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និង អបអរសារទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមសម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានកាកបាទក្រហមកម្ពុជា។វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ត្រូវបានកសាងឡើងជាប្រវត្តិសាស្ត្រ ដើម្បីរំលឹកដល់ជោគជ័យ នៃការប្រឹងប្រែងតស៊ូ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការនាំយកសន្តិភាព ការបង្រួបបង្រួមជាតិ និង ការបញ្ចប់សង្គ្រាមទាំងស្រុង លើទឹកដីកម្ពុជាដ៏កំសត់ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំក្រោយសម័យអង្គរ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលសម្តេចដាក់ចេញ នូវការធានាចំពោះភាគីខ្មែរក្រហម នូវហេតុផលសំខាន់ចំនួន០៣ គឺ៖ ១.ការធានាចំពោះអាយុជីវិត និង រូបកាយ។ ២.ធានាចំពោះអាជីព និងមុខរបរ និង ៣.ធានាចំពោះកម្មសិទ្ធិ រួមទាំងចលនទ្រព្យ និងអចលនទ្រព្យ ធ្វើឲ្យប្រទេសកម្ពុជា បញ្ចប់នូវតំបន់ត្រួតត្រាច្រើនមកជាតំបន់ត្រួតត្រាតែមួយ មានព្រះមហាក្សត្រតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានរដ្ឋាភិបាលតែមួយ និងមានកងទ័ពតែមួយ ធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសន្តិភាព ការបង្រួបបង្រួមឯកភាពជាតិពេញលេញ នឹងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ក្នុងឱកាសដ៏មហោឡារឹកនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ ដោយមានការណែនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ចាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមយ៉ាងស្វាហាប់ ជាមួយកម្លាំងចម្រុះ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមអបអរ និង ដើរលេង ទស្សនាកំសាន្ត នូវកម្មវិធីសំខាន់ៗដ៏រីករាយអធឹកអធមប្រចាំជាតិជាច្រើន ដែលបានប្រព្រឹត្តទៅ អស់រយៈពេល៣ថ្ងៃ៣យប់ ពោរពេញដោយមោទនភាពបំផុត៕#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Wednesday, January 2, 2019