ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤:២០នាទី កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក បានធ្វើការបង្ក្រាប និងឃាត់ខ្លូនជនសង្ស័យ ០១នាក់ ឈ្មោះ កែវ រតនា ហៅហ៊ីម ភេទប្រុស អាយុ ៣១ឆ្នាំ រួម និងក្រាមពណ៍សថ្លា ១៧កញ្ចប់(ប្រភេទម៉ាទឹកកក) និងធំល្មម ១កញ្ចប់ នៅចំណុច ប្លុករោងចក្រឆ្នាំង ភូមិ២៣ ផ្លូវដែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ខាងលើ យកមកធ្វើការសួរចម្លើយរួច ទើបនៅវេលាម៉ោង១៤:៤០នាទី ថ្ងៃដដែល កម្លាំងអាវុធហត្ថខណ្ឌទួលគោក បានបន្តសហការជាមួយសមត្ថកិច្ចជំនាញនៃការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ បានបន្តស្រាវជ្រាវ ចុះឆែកឆេរផ្ទះសំណាក់មួយកន្លែងយីហោ បឹងលាភ ស្ថិតនៅចំណុចផ្ទះលេខ២៥៧ ផ្លូវ១០៧R ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដោយបានធ្វើការឆែកឆេរបន្ទប់លេខ ២៣, ២៥, ២៨, ២៩ រហូតឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យប្រុសស្រី ០៨នាក់ បន្ថែមទៀត រួម ទាំងដកហូតបាន ១កញ្ចប់ ធំល្មម (ប្រភេទម៉ាទឹកកក) និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ ពួកគេទាំង ០៨នាក់ នេះមាន៖
១/ ឈ្មោះ រស់ បូរ៉ា ហៅម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ , ២/ ឈ្មោះស្រ៊ីម ស៊ីវាត ភេទប្រុស អាយុ ៣២ឆ្នាំ , ៣/ ឈ្មោះ រឿន ភារុន ភេទប្រុស អាយុ ១៧ឆ្នាំ , ៤/ ឈ្មោះ ថុល វណ្ណដារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ , ៥/ ឈ្មោះ លី ថារី ភេទស្រី អាយុ ១៩ឆ្នាំ , ៦/ ឈ្មោះ យូ រស្មី ភេទស្រី អាយុ ១៤ឆ្នាំ , ៧/ ឈ្មោះ កែវ ស្រ៊ន ភេទប្រុស អាយុ ២០ឆ្នាំ , ៨/ ឈ្មោះ ផាន មករា ភេទប្រុស អាយុ ២០ឆ្នាំ
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ០៩នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕