អាវុធហត្ថបានជួយសង្គ្រោះស្ត្រីម្នាក់ខ្យល់គ

42

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ កម្ពុជាVsសឹង្ហបុរី នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក។ កម្លាំងម្នាក់ៗបានប្រឹងប្រែងបម្រើប្រជាពលរដ្ឋប្រកបដោយការលះបង់ មិនថាមេឃក្តៅឬភ្លៀង បងប្អូនបានយកចិត្តទុកដាក់ ការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងរលូន បង្ក្រាបជនខិលខូចបង្កចលាចលមួយក្តាប់តូចបានទាន់ពេលវេលា។ ក្នុអំឡុងពេលនោះដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានជួយសង្គ្រោះស្ត្រីម្នាក់ខ្យល់គ បីពរគាត់ទៅកាន់កន្លែងសុត្ថិភាពប្រកបដោយភាពស្និតស្នាលកក់ក្តៅ។ ទង្វើទាំងអស់នេះគឺពិតជាស្របជាមួយពាក្យស្លោករបស់អាវុធហត្ថ បង្កា បង្ក្រាប សង្គ្រោះ ដែលយើងតែងតែប្រកាន់ខ្ជាប់ជានិច្ច។