សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ !

56

– សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យបោសជូត សំអាតបរិវេណខាងក្នុងខាងក្រៅកន្លែងធ្វើការ រួចរួសរាន់ងូតទឹកស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។ ចំណែកកម្លាំង គ អន្តរាគមន៍ នៅពេលរសៀល បានធ្វើលំហាត់ប្រាណ ហាត់កីឡា ដើម្បីសុខភាពល្អ រហ័សរហួន កាយសម្បទារឹងមាំផងដែរ ។

– កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ ដល់នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំដើម្បីបង្កា ជៀសវាងពីជំងឺឆ្លង covid- 19 ។ ដោយឡែកគិលានដ្ឋានដោះស្រាយព្យាបាលជូនដល់សមាជិកអាវុធហត្ថរាជធានីភ្នំពេញជាប់ជាប្រចាំ។

– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ។

របាយការណ៍ប្រចាំថ្ងៃទី_31-05-2020