លោកអភិបាលខណ្ឌទួលគោក និងក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ស៊ុន សារាឌីន មេបញ្ជាការងខណ្ឌដែលមានជំងឺកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ

7

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោក មេបញ្ជាការ មេបញ្ជាការង កងរាជអាវុធហត្ថខណ្ឌទួលគោក អមដំណើរ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ស៊ុន សារាឌីន មេបញ្ជាការងអាវុធហត្ថខណ្ឌទួលគោក ដែលមានជំងឺកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្សី។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌបាននាំយកថវិកាចំនួន ១,០០០,០០០រៀល និងថវិការបស់លោកមេបញ្ជាការខណ្ឌចំនួន ៨០០,០០០រៀល ទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕