នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ កម្លាំងល្បាតអាវុធហត្ថខណ្ឌច្បារអំពៅ និងខណ្ឌដូនពេញ បានបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតក្រាមសថ្លា ០៩កញ្ចប់(ប្រភេទម៉ាទឹកកក) និងម្សៅពណ៍ស ០៧កញ្ចប់ ក្នុងនោះមានអនិតិជន០១នាក់(ក្មេងមិនទាន់គ្រប់អាយុ) ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីគ្រប់គ្រងវិញ។ ជនសង្ស័យប្រុសស្រី ០៤នាក់នោះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នាក្នុងថ្ងៃតែមួយ មាន៖
១/ ឈ្មោះ សុខ ពន្លឺ ប៉ឹ ភេទប្រុស អាយុ ៣៣ឆ្នាំ
២/ ឈ្មោះ សុខ ណាវី ហៅ រ័ត្ន ភេទស្រី អាយុ ១៨ឆ្នាំ
៣/ ឈ្មោះ សុខ ពេជ្រ ហៅ ញ៉ុក ភេទស្រី អាយុ ១២ឆ្នាំ ជាអនិតិជន(ក្មេងមិនទាន់គ្រប់អាយុ) ដែលជនសង្ស័យប្រុសស្រីទាំង ០២នាក់នេះ បានប្រើឲ្យលក់គ្រឿងញៀនជំនួសពួកវា ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីគ្រប់គ្រងវិញ រូបគេទាំង ០៣នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បង្រ្កាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង១០:៣០នាទី នៅចំណុចផ្ទះជួលគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៤/ ឈ្មោះ សុខ សាន្ត ហោ ប្រុញ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ បង្រ្កាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង២២:៤៥នាទី នៅចំណុចផ្លូវលេខ១៧២ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។