ចោរឆក់អស់ល័ក្ខ ០២នាក់ ជាប់ខ្នោះ អាវុធហត្ថរាជធានីភ្នំពេញ!

18

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៦:៤៥នាទី កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាន់ ឈ្មោះ ផិន ចន្ថា ហៅប្រុស ភេទប្រុស អាយុ ២០ឆ្នាំ ដែលជាបក្សពួកក្រុមចោរឆក់(ឆក់ទូរស័ព្ទដៃ) ក្នុងចំណោម ០២នាក់ទៀតដែលរត់គេចខ្លួន។ ក្រោយឃាត់ខ្លួនបាន ជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ពិតបា្រកដមែន ហើយក្នុងពេលធ្វើសកម្មភាព ពួកគេមានគ្នា ០៣នាក់ ក្នុងនោះ ឈ្មោះ សុខ សុភី ហៅ វែង និងឈ្មោះ បារាំង បានរត់គេខ្លួនបាត់ បន្ទាប់ពីសួរនាំជនសង្ស័យខាងលើរួច កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជនីភ្នំពេញ បានបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សុខ សុភី ហៅ វែង ភេទប្រុស អាយុ១៨ឆ្នាំ រីឯបក្សពួកម្នាក់ទៀត ដែលរត់គេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែករកបន្ត។ ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បង្ក្រាប និងឃាត់ខ្លួនបាន នៅចំនុចផ្លូវលេខ១៧២ កែងផ្លូវលេខ៥១ (ច្រកចូលផ្សារសុរិយាម៉ល) សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរគ្រោះឈ្មោះ ស ឡាឌីន ភេទប្រុស អាយុ ៤៩ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យ ០២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោតាមច្បាប់។