ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

14

កាលពីវេលាម៉ោង១១:៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឈឿន សុថង ភេទប្រុស អាយុ ១៩ឆ្នាំ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត នៅចំណុចផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើបានប្រើល្បិចខ្ចីម៉ូតូ ០១គ្រឿង ពីជនរងគ្រោះ ឈ្មោះ រស់ តឹងវ៉ា ហៅតឿ ភេទប្រុស អាយុ ២៣ឆ្នាំ ម៉ាក SUZUKI Let ពណ៍បៃតងលាយស ស៊េរីឆ្នាំ២០១៣ ស្លាកលេខ បាត់ដំបង1F-9193 កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៣:៣០នាទីរសៀលនៅចំណុចការដ្ឋានសំណង់ ភូមិធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយប្រាប់ថាជិះទៅយកឆ្នាំងសាកទូរស័ព្ទរបស់ខ្លួននៅវត្តគៀនស្វាយ ហើយពេលនោះរូបគេក៏ជិះគេចខ្លួនបាត់រហូត។ លុះដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ទើបកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានប្រទះឃើញជនសង្ស័យខាងលើ ក៏បានឃាត់ខ្លួនយកមកសួរនាំតែម្ដង។តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ រូបគេពិតជាមានចេតនាប្រើល្បិចបោកប្រាស់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។