ត្រឹមតែ១ម៉ោង ប្រែពីទួញយំទាំងភិតភ័យ មកសើចសប្បាយ ជាមួយអាវុធហត្ថភ្នំពេញ!

21

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី30 ខែមិថុនា ឆ្នាំ2018 វេលាម៉ោង14និង30នាទី កម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌទួលគោក នៃរាជធានីភ្នំពេញ បានប្រទះឃើញក្មេងស្រីម្នាក់អង្គុយយំនៅមុខមន្ទីរពេទ្យលោកសង្ឃ ក៏បានចូលទៅសួរនាំទើបដឹងថា នាងយំព្រោះវង្វេងផ្ទះ។ ក្រោយមកកម្លាំងអាវុធហត្ថខណ្ឌទួលគោកបានសួរនាំពីលេខទូរស័ព្ទ បងប្អូនសាច់ញាត ព្រមទាំងអាស័យដ្ឋានរស់នៅ ដើម្បីជូនប្អូនស្រីត្រឡប់ទៅផ្ទះវិញ តែនាងពុំអាចចាំច្បាស់ ទើបកម្លាំងអាវុធហត្ថខណ្ឌទួលគោក បាននាំក្មេងស្រីម្នាក់នោះយកទៅអង្គភាពអាវុធហត្ថខណ្ឌ និងបានទាក់ទងទៅវិទ្យុABC ឲ្យជួយប្រកាសស្វែងរកសាច់ញាត រហូតដល់ម៉ោង15និង30នាទី ម្តាយជនរងគ្រោះបានដឹងព័ត៌មានតាមរយះវិទ្យុ ក៏មកទទួលយកកូនត្រឡប់ទៅវិញ ទាំងចិត្តរំភើបត្រេកអរ ឯប្អូនស្រីក៏ ប្រែពីទួញយំទាំងភិតភ័យ មកសើចសប្បាយ ពេលបានជួបម្តាយវិញ ព្រមទាំងបានថ្លែងអំណរគុណ មន្ត្រីអាវុធហត្ថដោយទឹកចិត្តស្និតស្នាលបំផុត៕