អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

9

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ១៦កញ្ចប់(ប្រភេទម៉ាទឹកកក) ក្នុងនោះមាន ០១នាក់ (ជាអនិតិជន) ក្មេងមិនទាន់គ្រប់អាយុ ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសង្គមកិច្ចដើម្បីគ្រប់គ្រងវិញ ។

១/ ឈ្មោះ អោម សាវុធ ភេទប្រុស អាយុ ៣៦ឆ្នាំ ,២/ ឈ្មោះ ឃឿន សុខា ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០:៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុច ច្រកចូល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៣/ ឈ្មោះ អឿន ដូច ភេទប្រុស អាយុ ២០ឆ្នាំ ,៤/ ឈ្មោះ ឈុន ហៀង ភេទប្រុស អាយុ ១៩ឆ្នាំ ,៥/ ឈ្មោះ ប៉ូច ឆាន ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២២:៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៦/ ឈ្មោះ លាវ ប៊ុននី ភេទប្រុស អាយុ ២៦ឆ្នាំ ៧/ ឈ្មោះ កុសល វីរះបុត្រ ភេទប្រុស អាយុ ១៣ឆ្នាំ(អនីតិជន) ក្មេងមិនទាន់គ្រប់អាយុ ប្រគល់ជូនមន្ទីរសង្គមកិច្ចដើម្បីគ្រប់គ្រង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០:៤០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ចំណុច លើផ្លូវរថភ្លើង ម្ដុំរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៨/ ឈ្មោះ នី កាលីន ភេទប្រុស អាយុ ១៨ឆ្នាំ ,៩/ ឈ្មោះ យ៉ុង សុខន ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣:០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ចំណុច ក្នុងរោងចាំស្រូវ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមការសួរចម្លើយ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕