រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០:០០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សាម គឹមសេង ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ០៨កញ្ចប(ប្រភេទម៉ាទឹកកក) នៅចំណុច រោងកម្មករ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បរអំពៅ រាជធានីភ្នំពេញ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ ខាងលើ យកមកសួរនាំរូចមក សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០២នាក់ បន្ថែមទៀត ដែលជាបក្សពួក ជនសង្ស័យ ខាងលើ មាន៖ ១/ ឈ្មោះផាន វណ្ណតងភេទប្រុស អាយុ ២៨ឆ្នាំ ,២/ ឈ្មោះ វ៉េង ស្រីអូន ភេទស្រី អាយុ ២១ឆ្នាំ នៅវេលាម៉ោង០៨:៣៥នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុច បន្ទប់ជួល ផ្លូវ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕