ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ០៧កញ្ចប់(ប្រភេទម៉ាទឹកកក)។
ពួកគេទាំង ០៤នាក់ នេះ៖
១/ ឈ្មោះ តុប ចាន់ថា ភេទប្រុស អាយុ ៣៣ឆ្នាំ , ២/ ពេជ្រ ដាលីន ភេទប្រុស អាយុ ២០ឆ្នាំ , ៣/ ឈ្មោះ ស្រេង ដាលីន ភេទស្រី អាយុ ៣១ឆ្នាំ , ៤/ ឈ្មោះ ខន សារ៉ន ហៅស្រីពេជ្រ ភេទស្រី អាយុ ១៨ឆ្នាំ
ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពី ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង១១:៣០នាទី នៅចំណុច បន្ទប់លេខ៣០៨ ផ្ទះសំណាក់ ហាក់ ហេង ផ្លូវជាតិលេខ៥ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕