រាជធានីភ្នំពេញ ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជូនសង្ស័យ ១០នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ១៤កញ្ចប់(ធំល្មម ០១កញ្ចប់)ប្រភេទម៉ាទឹកកក នឹងគ្រាប់ WY ពណ៍ផ្កាឈូកមួយចំហៀង។
ពួកគេទាំង ១០នាក់នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុង ០២ខណ្ឌផ្សេងគ្នា រួម និងមន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន ក្នុងនោះមាន៖
១/ ឈ្មោះ ភើង តាប់ ភេទប្រុស អាយុ ៣០ឆ្នាំ ,២/ ឈ្មោះ សុន តយ ភេទប្រុស អាយុ ៣៤ឆ្នាំ ,៣/ ឈ្មោះ កៃ រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ ,៤/ ឈ្មោះ ស៊ន កុសល ភេទប្រុស អាយុ ៣៧ឆ្នាំ ,៥/ ឈ្មោះ ឃុន គឹមសាល ភេទប្រុស អាយុ ៣០ឆ្នាំ ,៦/ ឈ្មោះ គឹម លី ភេទប្រុស អាយុ ៣៥ឆ្នាំ
រូបគេទាំង ០៦នាក់នេះ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២០:០០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ដីឡូត៍ទុកចោល ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំនែកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាន ០៤នាក់ ផ្សេងទៀតរួមមាន៖
១/ ឈ្មោះ ចាន់ រះ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០:០០នាទី នៅចំណុចផ្លូវបេតុង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ។
២/ ឈ្មោះ ណៃ សៀងស្រស់ ភេទប្រុស អាយុ ២៧ឆ្នាំ ,៣/ ឈ្មោះ វ៉ាន់ វឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ,៤/ ឈ្មោះ មិន សុភត្រា ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន នៅចន្លោះវេលាម៉ោង១៨:០០នាទី និងម៉ោង១៩:៣០នាទី នៅចំណុច លើផ្លូវវ៉េងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ និងមុខផ្ទះលេខ១៩២ ផ្លូវ៤៥MC ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោមវិធានការជំនាញនៃការសាកសួររបស់មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ១០នាក់ ខាងលើ បានសារភាពនៅចម្លើយផ្ទាល់មាត់ចំពោះមុខសមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតបា្រកដមែន ទើបសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលវត្ថុតាង សុំណុំរឿង រួម និងពូកគេទាំង ១០នាក់នេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ នៃបទល្មើសជាក់ស្តែងរបស់ពួកគេ៕